ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

0

ខេត្តរតនគិរី៖ កម្លាំងនគរបាលស្រុកបកែវ បានឃាត់ខ្លួនមនុស្សចំនួន៣នាក់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន នឹងប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។photo_2016-11-18_19-49-46

សមត្ថកិច្ចមូលដ្ឋានបានបញ្ជក់ថា ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១.ឈ្មោះ សា លី ភេទប្រុស អាយុ២៥ឆ្នាំជនជាតិឥស្លាម មានទីលំនៅភូមិសាលា ឃុំកក ស្រុកបកែវ ទី២.ឈ្មោះ រចំ លាន់ ភេទប្រុសអាយុ២០ឆ្នាំជនជាតិទំពួន ទី៣.ឈ្មោះ រចំ ថែង ភេទប្រុសអាយុ២៥ឆ្នាំជនជាតិទំពួន មានទីលំនៅភូមិគ្រៀង ឃុំកិចុង ស្រុកបកែវខេត្តរតនគិរី។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ត្រូវបានឃាត់ខ្លួន នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕ដោយ: យក្ខឡោម