នៅសាលាខេត្តរតនគិរី មានរៀបចំពិធីប្រកាសតែតាំងមុខតំណែងប្រធានមន្ទីទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា

0

ខេត្តរតនគិរី    នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅសាលាខេត្តរតនគិរី មានរៀបចំពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តរតនគិរី ស្ថិតក្រោមអធិបតីភាព លោក ឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ថង សាវុន អភិបាលខេត្តរតនគិរី។

លោក យ៉ែន សុីយ៉ា ត្រូវបានតែងតាំងជាប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តជំនួសលោក លន់ សុភាព ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតែងតាំងជាអភិបាលរងខេត្តរតនគិរី ៕

photo_2016-11-18_19-56-17 photo_2016-11-18_19-56-13 photo_2016-11-18_19-56-11 photo_2016-11-18_19-56-05