ឯកឧត្តម អ៊ុត សំអន ចុះពិនិត្យដីក្នុងតំបន់រម្យនីយដ្ឋានភ្នំសន្ទុក ភ្នំស្រះខ្ចៅ និងភ្នំពែនជុំ ដើម្បីរៀបចំការថែរក្សា ការពារធនធានធម្មជាតិនិងបរិស្ថាន

0

(កំពង់ធំ) នៅថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ ២០១៦ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានដឹកនាំ អាជ្ញាធរស្រុកសន្ទុក និងប្រធានអង្គភាពជំនាញពាក់ព័ន្ធចុះពិនិត្យដី ក្នុងតំបន់រម្យនីយដ្ឋានភ្នំសន្ទុក ភ្នំស្រះខ្ចៅ និងភ្នំពែនជុំ ដើម្បីរៀបចំការថែរក្សានិងការពារធនធានធម្មជាតិនិង បរិស្ថានដើម្បីទប់ស្កាត់ការរុករាន ពីប្រជាពលរដ្ឋ។ photo_2016-11-18_20-01-28

ក្រោយពីធ្វើដំណើរត្រួតពិនិត្យនៅតំបន់ភ្នំចំនួនបីគឺ ភ្នំសន្ទុក ភ្នំស្រះខ្ចៅ និងភ្នំពែនជុំដែលស្ថិតនៅក្នុងឃុំចុំនួនបួនគឺ ឃុំសន្ទុក ទីពោធន៍ ត្បូងក្រពើ និងឃុំជ្រប់ រួចមក។ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា តំបន់នេះចែកចេញជាបី គឺ តំបន់ស្នូលតំបន់ទ្រនាប់ និងតំបន់រណប។ តំបន់ទាំងនេះមានលក្ខណៈដាច់ដោយឡែកពីគ្នា គឺការអាស្រ័យផលរបស់ប្រជាពលរដ្ឋក៏មានលក្ខណៈខុសគ្នា ដែលធ្វើឲយើងមានការចាប់អារម្មណ៍ និងអភិរក្ស។
ឯកឧត្តមបន្តថាទោះបីជាមានការរុករានពីប្រជាពលរដ្ឋក៏ដោយ ក៏តំបន់នេះមិនទាន់ហួសពេលនៅឡើយទេដោយសារ ព្រៃធម្មជាតិរក្សានូវភាពដើមច្រើន ការដាំដើមឈើនៅតាមចង្កេះភ្នំរបស់ប្រជាពលរដ្ឋមិនទាន់មានការរុករានដល់លើភ្នំ នៅតំបន់ស្នូលមានដើមឈើដុះល្អៗមានថ្មដែលមានលក្ខណៈធម្មជាតិ សំណង់ អាស្រមំនៅមិនទាន់មានphoto_2016-11-18_20-01-37
លក្ខណៈរឹងមាំនៅឡើយ។ ឯកឧត្តមបានបន្ថែមទៀតថា យើងនឹងរួមសហការណ៍គ្នាដើម្បីរិះរកវិធីសាស្រ្តដែលមានភាពល្អប្រសើរសម្រាប់គ្រប់គ្រងរម្យនីយដ្ឋានប្រវត្តិសាស្រ្តទាំងនេះ ហើយការគ្រប់គ្រងក៏មិនមែននូវតែរក្សាភាពដើមទាំងអស់ដែរ គឺយើងនឹងឈានទៅរកការប្រែប្រួលដី ដែលប្រជាពលរដ្ឋរុករានកន្លងមកនោះឲមានប្រយោជន៍ឡើងវិញ អ្វីដែលមានលក្ខណៈដើមត្រូវឲមានប្រសិទិ្ធភាពកុំឲមានការប៉ះពាល់តទៅទៀត ប្រជាពលរដ្ឋដែលប្រើប្រាស់ដីហើយត្រូវធ្វើបច្ចុប្បន្នភាពដើម្បីអប់រំអំពីការប្រើប្រាស់និងស្វែងយល់ពីផលប្រយោជន៍របស់ពួកគាត់។ photo_2016-11-18_20-01-24
ឯកឧត្តមមានប្រសាសន៍សង្កត់ធ្ងន់ថា ការអភិរក្សនេះគឺដើម្បី ឲមានភាពគង់វង្សនៃកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តនិងធម្មជាតិរបស់តួភ្នំមិនឲមានការសិករិចរិល រក្សាទុកនូវធនធាននេះទៅថ្ងៃអនាគតដើម្បីមានភាពទាក់ទាញភ្ញៀវទេសចរណ៍ពោលដើម្បីអភិវឌ្ឍន៍នឹងឈានដល់ការវិនិយោគក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ គួបផ្សំនិងការកែច្នៃ សហគមន៍ដែលនៅជុំវិញឲពួកគាត់ទទួលបានផលតាមរយៈការដាំដុះ និងការលក់វត្ថុធាតុដើមដែលមានក្នុងមូលដ្ឋាន ហើយលក្ខណៈសំខាន់គឺឲប្រជាពលរដ្ឋយល់ដឹងពីការថែរក្សានូវរម្យនីយដ្ឋានទាំងអស់នេះ។photo_2016-11-18_20-01-20