កំពង់ធំ. មេចោរដ៏ល្បី ត្រូវបានចាប់ខ្លួនដោយសារតែសម្លាប់មនុស្សម្នាក់ បំបិទមាត់ព្រោះបែកការដឹងថា ខ្លួនជាចោរ ត្រូវបានសមត្ថកិច្ចនៃស្នងការនករបាល ខេត្តកំពង់ធំ ចាប់ឃាត់ខ្លួនកាលដើមឆ្នាំកន្លងមកក្រោយពី ត្រូវបានស្ថាប័នច្បាប់ កាត់ទោសឲ្យជាប់ពន្ឋនាគារ ខេត្តកំពង់ធំជិតមួយឆ្នាំទើប សារភាពសារខ្លួនបានលាក់ អាវុធជាតិផ្ទុះចំនួន២ដើម ក្នុងអណ្តូងទឹកក្រោយផ្ទះ។
កម្លាំងសមត្ថកិច្ច នៃអធិការស្រុកបារាយណ៍ បានសហការជាមួយនិងប៉ុស្តិ៍រដ្ឋបាល ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចុះស្រាវជ្រាវរកទីតាំងលាក់ងាវុធជាតិផ្ទុះ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២០ខែវិច្ចិការកឃើញអាវុធលាក់ទុកធ្វើសកម្មភាពនៅក្នុងអណ្ដូងត្រង់ចំនុចត្រពាំងរ៉ូង ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយ៍ ខេត្តកំពង់ធំ ដែលអាវុធទាំងនេះជនសង្ស័យបានប្រើប្រាស់ធ្វើសកម្មភាពប្លន់ ទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
លោក ប្រាក់ ផាណូ នាយប៉ុស្ដិនគរបាលក្រវ៉ា បានអោយដឹងថាក្រោយពីទទួលបានពត័មានពីជនសង្ស័យបានឆ្លើយសារភាពថាបានលាក់ទុកអាវុធសំរាប់ទុកធ្វើសកម្មភាពនៅចំនុចខាងលើ កំលាំងសមត្ថកិច្ចស្រុក និងខេត្តបានសហការណ៍គ្នាចុៈទៅដល់គោលដៅចំនុចលាក់ទុក ក៏បានរកឃើញ អាវុធ២ដើម ម៉ាក់K54មួយដើម គ្រាប់មួយបង់និងAK47មួយដើមគ្រាប់3បង់ចំនួន60គ្រាប់។
ប្រជាពលរដ្ឋមានសេចក្តីត្រេតអរ ចំពោះចំណាត់ការរបស់ សមត្ថកិច្ច នៃអធិការស្រុកបារាណ៍ ដែលបានខិតខំប្រឹងប្រែងលុបបំបាត់បទល្មើសផ្សេងៗ នៅក្នុងស្រុកបារាណ៍. ជាពិសេសក្រុមចោរដែលតែងតែធ្វើសកម្មលួចគោ ក្របី និងប្លន់សម្លាប់មនុស្ស ត្រូវបានចាប់ឃាត់ខ្លួន ធ្វើឲ្យប្រជាពលរដ្ឋរស់នៅបានសេចក្តីសុខ ។
ដោយ ប៊ុនរដ្ឋា




































