ករណីប្រើអំពើហឹង្សា២នាក់ឪពុកកូន ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកងរាជអាវុធហត្ថក្រុង

0

ដោយ អួង វឹង:

កោះកុង៖ ជនរងគ្រោះ ២នាក់ឪពុកនិងកូន ត្រូវបានកម្លាំង អាវុធហត្ថក្រុង កសាងសំណុំរឿង បញ្ជូនខ្លួនទៅអាវុធហត្ថ ខេត្ត តាមពាក្យបណ្ដឹង ដែរជាជនដៃដល់គួបញ្ជាក់ផងដែរថា ករណីហឹង្សានេះបុគ្គលទាំងសង ខាងបានឈ្លោះប្រកែកគ្នា រហូតដល់ប្រតាយប្រតប់ គ្នាទៅវិញទៅមក។

ជនរងគ្រោះបានអោយដឹងថា ការឈ្លោះប្រកែកគ្មានេះ ដោយសារភាគគឺម្ខាងឡូឡាថាអោយភ្ញៀវមកទិញអី វ៉ាន់ម្ដាយខ្លួន រហូតឈានទៅដល់ ការប្រតាយប្រតប់ គ្នា ហើយជនរងគ្រោះឃើញឈ្មោះភមកាន់ពូថៅលើក គម្រាមឪពុកនិងប្អូនប្រុស របស់ខ្លួន ក៏បានយកទូរស័ព្វ ទៅថត នៅពេលនោះជនដែដល់ឈ្មោះរិទ្ធ បានរត់មក កញ្ឆក់យកទូរស័ព្វពីដៃនាងបោកចោល រួចក្រវែងនាង ទៅផ្ទុបនិងដើមខរខុប បណ្ដាលអោយជនរងគ្រោះ មានរបួសជង្គុងឈាមរហាម។image

ជនរងគ្រោះបានបន្តទៀតថា ក្រោយពីកើតហេតុមាន កម្លាំងអាវុធហត្ថក្រុង ចុះទៅដល់រួចក៏នាំខ្លួនប្អូនប្រុស ប៉ុន សីហា និងគូភាគគឺម្ខាងទៀតឈ្មោះភម ទៅសាក សួរ និងបានឃុំខ្លួន១យប់។

លុះព្រឹកឡើងថ្ងៃទី២១ ខែវិច្ឆិការ កម្លាំងអាវុធហត្ថក្រុង បាននាំខ្លួនឪពុកជនរងគ្រោះទៅសាកសួរបន្ត ក្រោយ ពីការសាកសួម្ដងម្នាក់របស់មន្រ្តីជុំនាញរាជអាវុធហត្ថ ក្រុងរួច បែរជាឪពុកនិងប្អួនប្រុសជនរងគ្រោះ ជាប់បណ្ដឹង និងឃុំខ្លួនទៅវិញ។

នៅរសៀលថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៦នេះមន្ត្រីជំនាញ កងរាជអាវុធហត្ថ ក្រុងខេមរភូមិ បានប្រាប់អ្នកសាព័ត មានយើងថា ករណីហឹង្សានេះ លោកបានទទួលពាក្យ បណ្ដឹងពីជនរងគ្រោះ ឈ្មោះ រិទ្ធ និងឈ្មោះ ភមថា ជនសង្ស័យ ពីនាក់ឪពុកនិងកូនបានវាយទៅលើក្បាល ឈ្មោះនី ផេង ហៅដា (ស្រាល) ។image

សូមបញ្ជាក់ផងដែរថា ករណីហឹង្សារវាងគ្រួសារទាំង ពីខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបញ្ជូន គ្រួសារជនរងគ្រោះម្ខាងទៅកងរាជអាវុធហត្ថខេត្ត និងបន្តទៅកាន់តុលាការ សាលាដំបូងខេត្តកោះកុង នៅថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០១៦ព្រឹកមិញនេះ។

ចំណែកជនរងគ្រោះ ឈ្មោះប៉ុន តុលា ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវជាកូនជនជាប់ឃុំ ខាងលើ បានរៀបរាប់អោយដឹងថា ឪពុកនិងប្អូនប្រុស ត្រូវបានជាប់ឃុំឃាំង រីឯខ្លួនវិញត្រឹមតែទទួលរងរបួស តែប៉ុណ្ណោះ ហើយនាងបន្តថា គ្រួសាររបស់នាងត្រូវរង អយុត្តិធម៍ចំពោះនាក់ប្រព្រឹតដៃដល់បែរជានាក់បណ្ដឹងរួចខ្លួនទៅវិញ។