ផ្សារដើមក្រឡាញ់ត្រូវបានមន្ត្រីកាំកុងត្រូលចុះត្រួតពិនិត្យនិងធ្វើតេសលើម្ហូបអាហាព្រមគ្រឿងបរិភោគឧបភោគដែលខូចគុណភាព

0

សៀមរាប៖ ផ្សារដើមក្រឡាញ់ត្រូវបានមន្រ្តីកាំកុងត្រូលសាខាខេត្តសៀមរាបចុះត្រួតពិនិត្យធ្វើតេសលើ ម្ហូបអាហានិងគ្រឿងបរិភោគឧបភោគណាដែលខូចគុណភាព និងអនាម័យមិន

fb_img_1479887134503ស្អាតអាចធ្វើឲ្យបះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង។ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងផ្សារដើមក្រឡាញ់ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាបខេត្តសៀមរាប បានធ្វើការផ្សព្វផ្សាយចែកជួននៅស្លាក់សញ្ញានៃការប្រើប្រាស់ និងទិញផលិតផលសម្រាប់បរិភោគឧបភោគ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ច្បាស់ ចៀសវាងផលបះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ លោក ង៉ែត ចេក ប្រធានកាំកុងត្រូលសាខាខេត្តសៀមរាបបានឲ្យដឹងថា មន្ត្រីកាំកុងត្រូលរបស់លោក បានធ្វើការត្រួតពិត្យនិងធ្វើតេសលើម្ហូបអាហានព្រមគ្រឿងកំប៉ុងមួយចំនួនធំនៅតាមបណ្តាផ្សារនានាជាច្រើន គេសង្កេតឃើញថា បងប្អូនអាជីករ អ្នកលក់ដូរព្រមទាំងប្រជាពលរដ្ឋពួកគាត់ បានយល់ដឹងច្រើនជាងមុនចំពោះបញ្ហាការលក់ដូរនិងការទិញព្រមទាំងផ្នែកអានាម័យក្នុងការលក់ដូរឬរបស់របរប្រើប្រាស់សម្រាប់ម្ហូបអាហាបរិភោគ ការចែកជូននៅស្លាក់សញ្ញានេះ គឺសម្រាប់ឲ្យបងប្អូនមើលមុននិងទិញហើយត្រូវជ្រើរើសយកផលិតផលណាដែលពុំមានជាតិគីមីនិងមានគុណភាពល្អ ស្លាក់សញ្ញាទាំងអស់នេះត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការលក់ដូរនៅទីនោះ។ ខាងក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យ នីហរណ៏ អាហរណ៏ និងការបង្កា្របការក្លែងបន្លំ បានដាកចេញនៅស្លាក់សញ្ញាស្តីពីឥវ៉ានម្ហូបអាហាណាដែលខូចគុណភាពនិងមានគុណភាពឲ្យកាន់តែមានតម្លាភាពខ្ពស់នៅលើទីផ្សារជាតិនិងអន្តរជាតិ និងបានណែនាំពន្យលពីផលបះពាល់សុខភាដល់ពប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ ធ្វើយ៉ាងណាឲ្យមានការរិតបន្តឹងនៅរបស់ដែលត្រូវនាំចូលពីបណ្តាប្រទេសជិតខាងនិងនៅក្នុងស្រុកយកមកដាក់លក់នៅលើទីផ្សារឲ្យមានគុណភាពល្អមិនបះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋឡើយ ជាក់ស្តែងមន្ត្រីកាំកុងត្រូលបានបញ្ជាក់ថា គ្រឿងបរិភោគមួយចំនួនត្រូវដកហូតនៅពេលដែលពិនិត្យមើលឃើញថាមានជាតិគីមី នឹងខូចគុណភាពឬក៏ផុតកំណត់ ក្រុមអាជីវករនិងបងប្អូនប្រជាពលរដ្ឋពួកគាត់បានយល់ដឹងច្រើនហើយបានសហការណ៏ជាមួយជំនាញ់ដោយពុំមានបញ្ហាអ្វី៕

fb_img_1479887110019

fb_img_1479887122503 ខេង ឧត្តម