បើកម៉ូតូម៉ាកMSXទៅប៉ះរថយន្តធំខ្ទាតចូលរថយន្តក្រុងបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

0

ដោយ:ឃិន គន្ធា
ខេត្តបន្ទាយមានជ័យ មានរណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាម៉ូតូម៉ាកMSXបើកទៅប៉ះនិងរថយន្តធំក៏ខ្ទាតចូលរថយន្តក្រុងបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅកន្លែងកើតហេតុនៅវេលាម៉ោង១២រំលងអាធ្រាត្រចូលថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្លូវចូលពន្ធាគារខេត្ត ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។photo_2016-11-23_16-20-19
លោកវរៈសេនីយ៍ទោសមគឹមសួគ៍នាយការិយាល័យចរាចរណ៍ផ្លូវគោកបានឲ្យដឹងថានៅមុនពេលកើតហេតុនោះមានម៉ូតូ១គ្រឿង ម៉ាកMSX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១N ៤៦២២ បើកដោយឈ្មោះ សាម៉ុន ចក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនិងអ្នករួមដំណើរម្នាក់ទៀតឈ្មោះអិុន គន្ធា ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យពីកើតទៅលិច ក្នុងល្បឿនលឿនបើកក្នុងសភាពងងឹតលុះបើកមកដល់ចំណុចកើតហេតុនោះបានបើកទៅប៉ះជាមួយរថយន្តធំព៌ណ ស ពាក់ស្លាកលេខ កំពង់ដំ photo_2016-11-23_16-20-01៣A១២៤៨អ្នកបើករត់គេចខ្លួនបាត់ហើយបានខ្ទាតចូលរថយន្តក្រុងព៌ណក្រហម របស់ក្រុមហ៊ុនថោងសីុនពាក់ស្លាកលេខ ភ្នំពេញ៣C៧២៨៧ បណ្តាលឲ្យឈ្មោះ អិុន គន្ធា ស្លាប់នៅនឹងកន្លែងកើតហេតុ ភ្លាមតែម្តងចំណែកឯឈ្មោះ សាម៉ុន ចក់បាក់ជើងបណ្តាលឲ្យរបួសធ្ងន់។លោកសនគឹមសួគ៍បានបញ្ជាក់ទៀតថាក្រោយពីកើតហេតុរួចជនរងគ្រោះត្រូវបានសមិត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យកម្ពុជាជប៉ុនស្រុកមង្គលបូរីដើម្បីធ្វើការសង្គ្រោះជីវិតភ្លាមៗផងដែរ។សពត្រូវបានសមិត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសពតែម្តង។រីឯរថយន្តទាំងពីរ និងម៉ូតូ និងអ្នកបើកបររថយន្តក្រុងនគបាលយកមករក្សាទុកបណ្ដោះអាសន្ននៅស្នងការនគរបាលខត្តដើម្បីដោះស្រាយនៅពេលក្រោយ ៕photo_2016-11-23_16-19-54