បញ្ជូនទៅឃុំខ្លួនជនសង្ស័យជួញដូរគ្រឿងញៀននៅអូរបីជាន់

0

បន្ទាយមានជ័យ:នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការនឹងកម្លាំងនគរបាលស្រុកអូរជ្រៅនិងប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់បានចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធសង្ស័យជួញដូរគ្រឿងញៀននៅភូមិ-ឃុំអូរបីជាន់ស្រុកអូរជ្រៅ។
លោកវរសេនីយ៍ចាប សុផារឹទ្ធិ ស្នងការរងនិងជានាយការិយាល័យកណ្តាលបង្ក្រាបបទល្មើសខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី២៣វិច្ឆិកាថា:ជនសង្ស័យមានឈ្មោះមូន មានភេទប្រុសអាយុ៣៥ឆ្នាំ មានលំនៅភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅ។
សមត្ថកិច្ចបានចាប់ខ្លួនជននេះកាលពីម៉ោង៥ល្ងាចថ្ងៃទី២១វិច្ឆិកានៅទីតាំងខាងលើជាមួយនឹងវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន៣៨គ្រាប់ ម្សៅក្រាម១កូនថង់តូច។
លោកបន្តថា ថ្ងៃនេះ កម្លាំងជំនាញបានកសាងសំណុំរឿងនេះបញ្ជូន ហើយតុលាការបានចេញដីការឃុំខ្លួនបណ្តោះអាសន្ននេះដែរ៕ដោយ:ឃិន គន្ធាphoto_2016-11-23_16-51-37 photo_2016-11-23_16-51-28