ដោយ នុតនាង៖ ខេត្តស្វាយរៀង៖ភាសុីជជុះដុះស្លែរាប់សិបឆ្នាំរបស់លោកស្រីឆឹងណេងដ៏មានឥទ្ធិពលម្នាក់ស្ថិតក្នុងឃុំសំរោងស្រុកចន្ទ្រាកើបលុយរាប់រាយលានរៀលក្នុងមួយៗឆ្នាំកំពុងមានអំណាចយ៉ាងខ្លាំងនៅតាមច្រកព្រំដែននៃស្រុកចន្ទ្រានិងក្រុងបាវិតហើយក្រុមអាជីវករនិងប្រជាពលរដ្ឋមួយចំនួនបាននាំគ្នារអ៊ូរទាំចំពោះការជំរិតអោយបង់លុយឆៅៗពីក្រុមភាសុីគ្មានឯកសណ្ឋាននេះយ៉ាងអាណាធិបតេយ្យ។ប្រភពពីប្រជាពលរដ្ឋនៅស្រុកចន្ទ្រាបានអោយដឹងថាក្រុមភាសុីរបស់លោកស្រីដ៏មានអំណាចនេះនៅចំណុចតាដែវឃុំសំរោងនេះមានជាច្រើនឆ្នាំមកហើយដោយមានសង់តូបប្រក់ស្លឹកចាំយកលុយយ៉ាងចំហរសូម្បីសត្វកណ្តុលមួយក្បាលក៏មិនអាចរំលងបាននោះដែរជាពិសេសនោះកាន់តែធ្វើអោយក្រុមភាសុីសើមមាត់សើមកររកចំណូលបានច្រើនគឺមានរថយន្តដឹកបារីហេរ៉ូលោតឆត្រ័ដង្ហែរដូចអង្គកឋិនមិនដឹងថាបានបង់ពន្ធចូលរដ្ឋយ៉ាងនោះទេឃើញតែមានសមត្ថកិច្ចជាច្រើនបានលាភសក្ការៈពីរថយន្តដឹកបារីនេះ។ដោយឡែកបើតាមប្រភពពីសមត្ថកិច្ចមួយចំនួនបានលួចបង្ហើបអោយដឹងថាភាសុីរបស់គាត់អាចដំណើរការបានគឺគាត់យកចំណូលមួយបានមកពីភាសុីនេះទៅបង់ទៅអោយខេត្តហើយសល់ប៉ុន្មានជួលកូនចៅនិងចូលហោប៉ៅគាត់តែម្តងធ្វើអោយគាត់ក្លាយជាអ្នកមានដ៏ស្តុកស្តំនៅអាណាចក្រក្រុងបាវិត។ប្រភពដដែលបានបន្តទៀតថាភាសុីរបស់លោកស្រីម្នាក់នេះដែលតែងតែធ្វើអោយក្រុមអាជីវករមួយចំនួនរអ៊ូរទាំពីការជំរិត
អោយបង់លុយឆៅៗទៅតាមអំពើចិត្តដោយសារគាត់បានលក់ទៅអោយកូនចៅបន្តទើបកូនចៅត្រូវបង្ខំចិត្តធ្វើយ៉ាងណាត្រូវរកចំណូលអោយបានគ្រប់ចំនួនដើម្បីបានលុយបង់ទៅអោយគាត់និងរកចំណូលខ្លួនឯងផងទើបកូនចៅត្រូវប្រើរបៀបជាន់ករដកស្លាបហូតភាសុីមិនអោយខ្វះមួយកាក់មួយសេនឡើយ។ពាក់ពន្ធ័និងភាសុីនៅតាមព្រំដែននៃខេត្តស្វាយរៀងនេះប្រភពមួយបានទំលាយថាថវិការដែលគេប្រមូលបានពីភាសុីតាមព្រំដែននេះគេយកទៅបង់អោយសាលាខេត្តហើយចាត់ទុក្ខជាថវិការគុណប្រយោជន៍ខេត្តក្នុងការកែលំអរហេដ្ឋារចនាសម្ពន្ធ័ក្នុងខេត្តតែធាតុពិតថវិការនេះច្រើនណាស់ក្នុងមួយៗឆ្នាំដោយ ខេត្តពំុសូវធ្វើធ្វើអ្វីជាដុំកំភូននោះទេនិយាយពីផ្លូវខូចចង់អស់ទៅហើយមិនដឹងថាថវិការទាំងនេះធ្លាក់ទៅណាទៀតទេសង្ស័យសុីតាមលេខរៀងហើយមើលទៅ។ពាក់ពន្ធ័និងរឿងរ៉ាវភាសុីអង្គភាពpostnewsមិនអាចរកបំភ្លឺពីស្ថាបន័ដែលពាក់ពន្ធ័នៅខេត្តស្វាយរៀងជាពិសេសលោកស្រីឆឹងណេងនេះបានទេនៅថ្ងៃទី២៤ខែវិច្ឆការនេះ៕



































