ខេត្តរតនគិរី៖ កម្លាំងនគរបាលស្រុកបរកែវ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំកិចុង កាលពីថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០១៦នេះ បានឃាត់ខ្លួនជនបរទេស២នាក់ ខណៈពួកគាត់ដើរពីស្រុកអូរជុំចូលមកលួចជីកត្បូងនៅចំណុចបរឡយ ស្ថិតនៅភូមិរ៉យ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី នៅពេលយប់ដោយដើរចូលផ្ទះប្រជាពលរដ្ឋគ្រប់ផ្ទះនៅតំបន់ខាងលើ។
នគរបាលប៉ុស្តិ៍ឃុំកិចុងបានប្រាប់ឲ្យដឹងថាជនបរទេស២នាក់នេះទី1-ឈ្មោះ អៀល ដា(IL DA)
អាយុ47ឆ្នាំសញ្ជាតិរូស្សី មានទីកន្លែងកំណើតកាហ្សាក់ស្ថាន បច្ចុប្បន្នស្នាក់នៅស្រុកអូរជុំ និងទី2-ឈ្មោះ ដានិល វូលីនស្គី(DANIL VOLINSKY)អាយុ31ឆ្នាំជនជាតិរូស្សី
ទីកន្លែងកំណើតទីក្រុងម៉ូស្គូបច្ចុប្បន្នស្នាក់នៅស្រុកអូរជុំ។
បន្ទាប់ពីសមត្ថកិច្ចនគរបាលស្រុកបរកែវធ្វើការត្រួតពិនិត្យពុំមានលិខិតឆ្លងដែននោះទេពោលគឺស្នាក់នៅដោយខុសច្បាប់។
បច្ចុប្បន្នជនបរទេសទាំង២នាក់នេះត្រូវបានបញ្ជូនទៅសាកសួរបន្តនៅការិយាល័យនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី៕ដោយ: យក្ខឡោម



































