សមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពង់ធំ ចាប់បានមុខសញ្ញាដែលគ្រោងនិងប្លន់​នៅផ្សារទំរីងនិងអាវុធ​លាក់ទុក

0

ខេត្តកំពង់ធំៈ  ផ្សារទំរីងគឺជាផ្សារមួយស្ថិតនៅជនបទ តែជាតំបន់កសិកម្មនិងឧស្សាហកម្ម ប្រកបដោយភាពរីកចំរើន ផ្នែកដំណាំកៅស៊ូ ទើបមានប្រជាពលរដ្ឋចម្រុះមករស់នៅទីតាំងនេះ ដែលស្ថិតនៅភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ទើបធ្វើឲ្យមានការប៉ុនប៉ងប្លន់ប្រដាប់អាវុធ តែសំណាងល្អសមត្ថកិច្ចចាប់ឃាត់ខ្លួនមុនពេលធ្វើសកម្មភាព រួមជាមួយអាវុធ។photo_2016-11-25_16-00-25

កិច្ចប្រតិបត្តិការ ចុះឃាត់ខ្លួនមុខសញ្ញាធ្វើសកម្មភាពប្លន់ ដែលបានដឹកនាំដោយលោកព្រះរាជអាជ្ញានិងនគរបាលព្រហ្មទណ្ឌខេត្ត និងស្រុកបារាយណ៍ចាប់តាំង ពីម៉ោង ១៩:០០ ថ្ងៃទី ២៤វិឆ្ឆិកា ឆ្នាំ២០១៦ តាមបង្រ្កាបមុខសញ្ញាចោរ ដែលលាក់ទុកអាវុធ ប៉ុនប៉ងប្លន់នៅភូមិសាស្រ្ត ឃុំទំរីង ស្រុកសណ្តាន់ និងស្រុកចំការលើ ទឹកដីខេត្តកំពង់ធំនិងកំពង់ចាម (ព្រោះវាបានសិក្សាភូមិសាស្រ្តទាំងពីរនេះរួចហើយ)។ នៅម៉ោង០៧:៤០នាទី ថ្ងៃទី ២៥វិច្ឆិកា ឆ្នាំ ២០១៦ សមត្ថកិច្ចចាប់បានមុខសញ្ញាឈ្មោះ សឿក ប៉ាង ប្រុសអាយុ ៤៥ ឆ្នាំ ទីលំនៅភូមិពង្រលីង ឃុំក្រវ៉ា ស្រុក បារាយណ៍ នៅចំនុចតាមផ្លូវលំភូមិតាពៅឃុំគគីរធំជាប់ប្រទល់ឃុំក្រវា និងឃុំគគីធំ ខេត្តកំពង់ធំ។photo_2016-11-25_16-00-05

វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបាន មាន អាវុធ AK47 ស្វាយ បត់ ១ដើម គ្រាប់ ៤២គ្រាប់ផលិតនៅប្រទេស ចិន ,គុណភាព ល្អ -តាមចម្លើយសារភាពរបស់ជនសង្ស័យជាបឋម បានបញ្ជាក់ថាអាវុធនេះខ្លួនបានទិញមកពីស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ហើយគ្រោងនិងធ្វើសកម្មភាបប្លន់ផ្សារទំរីង តែត្រូវបានសមត្ថកិច្ចចាប់បានមុនធ្វើសកម្មភាព ។photo_2016-11-25_15-59-56

ក្រោយពីព័ត៌មានបានលេចលឺសាយភាព ប្រជាពលរដ្ឋរស់នៅក្នុងឃុំទំរីង នឹកភ័យព្រួយតាមក្រោយ ដោយមិននឹកស្មានដល់ តែទោះជាយ៉ាងណានោះ មុខសញ្ញាចោរប្លន់ ត្រូវបានបង្រ្កាបនិងចាប់ខ្លួនរួចហើយ ។

ដោយ  ប៊ុន  រដ្ឋា