គ្រួសារអតីតយុទ្ធជនដែលជួបការលំបាក បានទទួលអំណោយពីឧត្តមសេនីយ៍ត្រី សោម ស៊ុន

0

កំពង់ធំៈ ប្រជាពលរដ្ឋដែលជាក្រុមគ្រួសារអតីតយុទ្ធជនកម្ពុជា ក្នុងខេត្តកំពង់ធំ មានភាព កក់ក្តៅ ដោយសារមានការយកចិត្ត ទុកដាក់ ពីសំណាក់ ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ខេត្តកំពង់ធំ តែងតែនាំយកអំណោយមកចែករំលែកជូនដល់ ក្រុមគ្រួសារអតីតយុទ្ធជន នៅតាមស្រុកក្រុង ដោយមិនមានការរើសរអើង ។15219546_741426629354401_8230455149012251018_n

ជាក់ស្តែងនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងសហការីបាននាំយកអំណោយ ដែលបានមកពីទឹកចិត្តអាណិតស្រឡាញ់ និងជាតួនាទីភារកិច្ចចាំបាច់ មើលថែរក្រុមគ្រួសារអតីតយុទ្ធជន ដែលកន្លងមកធ្លាប់ជាយុទ្ធជនដ៏អង់អាចក្លាហាន ការពារជាតិព្រះមហាក្សត្រ និងរាជរដ្ឋា ភិបាលស្របច្បាប់ ដោយហ៊ានលះបង់កំលាំងចិត្តកំលាំងកាយ បូជាជីវិតដោយមិនខ្លាចនឿយហត់ ដើម្បីសុខសន្តិភាពជូន ប្រជាជាតិខ្មែរទាំងមូល ដោយសកម្មភាពនិងទង្វើដ៏ស្មោះស័គ្រទាំងនេះ បានធ្វើឲ្យឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងឯកឧត្តម សោម ស៊ុន ជម្រុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់លើក្រុមគ្រួសារអតីតយុទ្ធជន ដោយពុំទុកឲ្យនៅឯកការដោយគ្មានអ្នកអើពើនោះទេ។15203247_741426776021053_4038253595396032070_n

ក្រុមគ្រួសារអតីតយុទ្ធជនដែលជួនការលំបាកហើយបានទទួលអំណោយមានឈ្មោះ ពេញ គុណ អាយុ៤៦ឆ្នាំ មានកូនបីនាក់ក្នុងបន្ទុកស្ថិតនៅភូមិវាលវែង ឃុំ ឈូក ស្រុកប្រាសាទសំបូរណ៏ ខេត្តកំពង់ធំ ដែលមានចម្ងាយពីទីរួស្រុកប្រាសាទសំបូរណ៏ជាង៨គីឡូម៉ែត្រ បានទទួលអង្ករ ២៥គីឡូក្រាម មីខ្មែរយើងមួយកេស ទឹកត្រីទឹកស៊ីអ៊ីវមួយយួរ និងថវិកាចំនួន៥០០០០រៀល ។

ឯកឧត្តម សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ថា ក្រៅពីការងារស្នូលរបស់អង្គភាព តែងតែឆ្លៀតពេលយកថ្ងៃឈប់សំរាក ចុះសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ដល់មូលដ្ឋានដើម្បីជ្រាប់ពីសុខទុក្ខ និងបានឃើញ ពីស្ថានភាពការរស់នៅពិតប្រាកដរបស់ក្រុមគ្រួសារអតីតយុទ្ធជន ព្រមទាំងបានពាំនាំនូវអំណោយបន្តិចបន្តួច ជូនដល់ក្រុម គ្រួសាដែលជួបការលំបាក ពិតមែនតែអំណោយទាំងនេះ តិចតួចស្តួចស្តើងក៏ដោយ តែវាជាទឹកចិត្តដ៏ល្អប្រពៃរបស់ឯកឧត្តមផ្ទាល់ ក្នុងការជួយគ្នាទៅវិញទៅមក ក៏ដូចជាការផ្តល់កំលាំងចិត្ត ផ្សារភ្ជាប់នូវមនោសញ្ចេតនារវាងកងកម្លាំងនិងប្រជាពលរដ្ឋ ។

15203247_741426776021053_4038253595396032070_n 15219546_741426629354401_8230455149012251018_n 15220031_741427199354344_2723303693633580995_n ដោយ  ប៊ុន  រដ្ឋា