ខេត្តកំពង់ធំ ជនជាប់ឃុំចំនួន៥៧៨នាក់ និងមន្ត្រីនៅពន្ធនាគារខេត្តកំពង់ធំ ចំនួន ៥៤នាក់ត្រូវបានទទួលអំណោយពីអង្គការ រីវឺដ្យូឆិលដ្រីនហ្វានដេសិន ផ្តល់តាមរយៈអង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារកម្ពុជាបាននាំយកចំណីអាហារសប្បុរសធម៍មកពីប្រទេស
អូរស្ត្រាលីមកផ្តល់ជូនដល់ជនជាប់ឃុំទាំងអស់នៅក្នុងពន្ធនាគារខេត្តកំពង់ធំ ព្រមទាំងបានផ្តល់ជូនដល់មន្រ្តីពន្ធនាគារនៅរសៀលថ្ងៃទី០១ខែធ្នូ ឆ្នាំ២០១៦នេះ។
លោកស្រីប៊ីណាប៊ិនយ៉ាម៉ីន ប្រធានអង្គការរីវឺដ្យូ ឆិលដ្រីនហ្វានដេសិន បានលើកឡើងថាអង្គការរបស់លោកស្រីបានសហការជាមួយនិងអង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារកម្ពុជា នាំយកអាហារូបត្ថម្ភ ដែលជាអំណោយមកពីប្រទេសអូស្ត្រាលីតាមរយៈព្រះវិហារគ្រីស្ទបរិស័ទមកផ្តល់ជូនដល់ជនជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកំពង់ធំថ្ងៃនេះមានចំនួន៥៧៨នាក់និងមន្ត្រី៥៤នាក់!លោកស្រីបានបន្តថាកាលពីឆ្នាំ២០១៥អង្គការរបស់លោកស្រីបាននាំយកអំណោយទៅផ្តល់ជូនដល់ជនជាប់ឃុំ ចំនួន១០៤០នាក់នៅពន្ធនាគារ ខេត្តបន្ទាយមានជ័យនិងផ្តល់ប្រាក់៣០០០ដុល្លាសង់រោងកាត់ដេរនិងរោងតន្ត្រីសម័យនិងសន្យាផ្តល់ម៉ាស៊ីនដេឲ្យស្ត្រីម្នាក់
លោកជំទាវឧត្តមសេនីយឯក សុខសម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ មានប្រសាសន៏នៅក្នុងឪកាសជួបសំណេះសំណាលជាមួយជនជាប់ឃុំនៅរសៀលថ្ងៃនេះថា!ក្រៅពីផ្តល់អាហារូបត្ថម្ភនេះអង្គការនេះក៏បានទទួលយកសំណើររបស់អ្នកទោសក៏ដូចជាមន្ត្រីពន្ធនាគារខេត្តកំពង់ធំ! ដែលបានស្នើសុំបន្ទប់ពិនិត្យសុខភាព១ខ្នងលើទឹកប្រាក់គម្រោងជាង៥ដុល្លា!ដើម្បីឲ្យកាន់ទូលាយ ក្នុងការពិនិត្យជំងឺជនជាប់ឃុំ! ជាមួយគ្នានេះលោកជំទាវក៏បានផ្តល់ការអប់រំ ណែនាំដល់ជនជាប់ឃុំទាំងអស់ថា ត្រូវចេះកែប្រែនូវឥរិយាបទរបស់ខ្លួន និងខិតខំរៀនសូត្ររាល់ចំណេះចំនាញដែលពន្ធនាគារសហការជាមួយអង្គការដៃគូរនិងមន្ទីរពាក់ព័ន្ធ ដែលមានមន្ទីរអប់រំ មន្ទីរការងារ ផ្តល់ជំនាញវិជ្ជាជីវនិងជំនេះទូទៅមានថ្នាក់អក្ខរកម្មសម្រាប់អ្នកមិនចេះអក្សរ!ហើយនៅពេលដែលចេញទៅផ្ទះវិញសូមឲ្យអ្នកទាំងអស់គ្នា ចេះរកការងារដែលមិនខុសច្បាប់ កែប្រែខ្លួនឲ្យទៅជាមនុស្សល្អ។
ដោយ ប៊ុន រដ្ឋា




































