កំពង់ធំៈ លោក ម៉ុក អ៊ុកសំអាត នាយប៉ុស្តិ៍រដ្ឋបាលឃុំច្រនាង សាងព្រឹត្តិការរង្គើរប្រវត្តសាស្ត្រ បើកបររថយន្តក្នុងស្ថាន ភាពស្រវឹងជោគ បុកមនុស្ស៣នាក់ខណៈពេលបើកម៉ូតូបញ្ជ្រាស់ទិសគ្នា ជាមួយនឹងរថយន្តរបស់លោក អនុសេនីយ៍ ទោ បណ្តាលឲ្យបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ចំនួន២នាក់ រីឯម្នាក់ទៀតស្ថិតក្នុងអាការៈ ដណ្តើមចង្រិត ។
ហេតុការណ៍ដែលបង្ករឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំនុចភូមិសង្កែរ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បង្ករឡើងដោយរថយន្តកាម៉ារី ស្វិត ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2B -2253 បើកបរពីត្បូងទៅជើងបើកបតដោយលោកអនុសេនីយ៍ទោ ម៉ុក អ៊ុកសំអាត មេប៉ុស្តិ៍រដ្ឋបាលឃុំច្រនា ខេត្តកំពង់ធំ បានបុកនិងម៉ូតូសង់១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1H-8863 បើកបរ ជិះគ្នា៣នាក់ គ្មានមួកសុវត្តិភាព អ្នកបើកម៉ូតូ ឈ្មោះ ថុល វាសនា ភេទ ប្រុស ១៨ឆ្នាំ ស្លាប់ អ្នករួមដំណើរ អាយុ ១៨ឆ្នាំ ស្លាប់ ទី៣ ឈ្មោះ ថៃ ធា អាយុ ១៩ឆ្នាំរបួសធ្ងន់ រស់នៅភូមិឃុំ កើតហេតុ កាលពីវេលាម៉ោង១១.៣០នាទីយប់ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៦។
តាមប្រភពព័ត៌មានច្បាស់ការណ៍ ពីមន្រ្តីសមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ លោក អនុសេនីយ៍ទោ ម៉ុក អ៊ុកសំអាត បានជិះរថយន្តមានគ្នា៤នាក់ទាំងតៃកុង បានចេញពីហាងខារ៉ាអូខេ យីហោ រស្មីបូព៌ា ស្ថិតនៅស្គន់ លុះមកដល់ចំនុចកើតហេតុ ក៏បានបុកម៉ូតូបណ្តាលឲ្យស្លាប់មនុស្ស ក្រោយពីកើតហេតុមានបក្ខពួក ឈ្មោះ វុធ បានជិះឡានធុនរ៉ា ពណ៌ទឹកប្រាក់ ស្លាកលេខ 2Y-9594 ទៅរំដោះយកជនសង្ស័យ ក្នុងពេលយប់កើត ក៏មានមន្រ្តីសមត្ថកិច្ចនៃអធិការស្រុកបារាយណ៍ បានធ្វើដំណើរទៅពឹងពាក់ប៉ូលិសខេត្តកំពង់ចាម ដើម្បីឲ្យនាំទៅជួបព្រះរាជអាជ្ញា ខេត្តកំពង់ចាម ដើម្បីជួយសម្រួលទោស ។
ក្នុងនោះប្រជាពលរដ្ឋ និងមហាជនកំពុងតែរងចាំមើលថា បើមន្រ្តីសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ បើករថយន្តបុកមនុស្សបណ្តាលឲ្យស្លាប់ តើស្ថាប័នតុលាការ ចាត់វិធានការដូចម្តេច ព្រោះថាខណៈនេះជនសង្ស័យ ដែលជាអ្នកបង្ករ បានរត់គេចខ្លួនបាត់ទៅហើយ ក្នុងក៏មានការជឿជាក់យ៉ាងខ្លាំងថា វាមិនមែនជាការពិបាកនោះទេដោយសារតែកន្លែងធ្វើការក៏ដឹង ប្រពន្ឋកូនក៏ដឹង បើសិនជាការអនុវត្តច្បាប់ដោយមិនប្រកាន់បក្ខពួកនោះ ស៊ីសំណូកសូកប៉ាន់នោះ ជនសង្ស័យទោះមានស្លាបហើរ ក៏ហោះពុំរួចនោះទេ។
ដោយ ប៊ុន រដ្ឋា




































