VIDEO តួនាទីភារកិច្ចរបស់ ខ.ភ.ម ត្រូវស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត

0

កំពង់ធំៈ ក្នុងនាមជាយោធពលខេមរៈភូមិន្ទ  ត្រូវមានវិន័យនិងសេចក្តីថ្លៃថ្នូរ រក្សានូវសណ្តាប់ធ្នាប់សង្គម គោរពប្រកាន់ភ្ជាប់តួនាទីភារកិច្ច ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ រួបរួមសាមគ្គីផ្ទៃក្នុង ឧស្សាព្យា​យាមសិក្សារៀនសូត្រ គ្រប់មុខវិជ្ជាទាំងយុទ្ធសាស្រ្ត យុទ្ធវិធី និងប្រព័ន្ឋបច្ចេកវិទ្យាទំនើប គោរពបទបញ្ជារថ្នាក់ដឹកនាំ ប្រសាសន៍នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានលើកឡើងក្នុងពិធីប្រជុំផ្សព្វផ្សាយតួនាទីភារកិច្ច ជូនដល់នាយទាហាន ពលទាហានចំនួន៩៥នាក់ នៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៦។

នាយទាហាន ពលទាហានចំនួន៩៥នាក់ ត្រូវបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយ ពីតួនាទីនិងភារកិច្ចរបស់កងយោធពលខេមរ​ភូមិន្ទ ដើម្បីចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម  និងពង្រឹងវិន័យ​តួរនាទី​ភារកិច្ចរបស់ខ្លួន នៅសាលប្រជុំ​ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

កិច្ចប្រជុំត្រូវបានផ្តោតលើខ្លឹមសារសំខាន់ៗដូចជា យោធិនគ្រប់រូបត្រូវ អនុវត្តដាច់ខាតតាមលក្ខតិ្តកៈរបស់ខេមរភូមិន្ទ ត្រូវគោរពបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ចូលរួមបង្រ្កាបបទល្មើសជាមួយ​សមត្ថកិច្ច យកចិត្តទុកដាក់ហ្វឹកហ្វឺនយុទ្ធវិធី សណ្តាប់ធ្នាប់ អប់រំនយោបាយ ចេតសាស្រ្ត ព័ត៌មានវិទ្យា និងប្រព័ន្ឋវិទ្យាទំនើប ចិញ្ចឹមសត្វ បង្ករបង្កើនផល សាមគ្គីភាពផ្ទៃក្នុង ត្រូវចូលរួមក្នុងយុទ្ធនាការបោះឆ្នោត តាមដានប្រព័ន្ឋទំនាក់ទំនងសង្គម មិនត្រូវជឿលើភាពញ៉ុះញ៉ុងធ្វើឲ្យអស្ថេរភាពសង្គម អប់រំប្រជាពលរដ្ឋ ឲ្យយល់ច្បាស់ពីកងទ័ពជាឆ្អឺងខ្នងរបស់រាជរដ្ឋាភិបាល មានភារកិច្ចការពាររាជរដ្ឋាភិបាល ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ ការពាររដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបតិការសឹករងកំពង់ធំ  បានផ្តល់ឱកាសជូន​បងប្អូនយោ​ធិន​ទាំងអស់ ឲ្យមានយោបល់លើកឡើងរាល់បញ្ហាដែលបងប្អូនមានចម្ងល់និងសំណូមពរ យកមកដាក់លើតុដើម្បីពិភាគក្សារកចំនុចខ្លាំងនិងចំនុចខ្សោយ ជៀសវាងនាំយករឿងផ្ទៃក្នុងរបស់អង្គភាពនាំចេញទៅក្រៅ ជាហេតុនាំឲ្យបាត់បង់និងប៉ះពាលកិត្តិយស់របស់អង្គភាព។

 ដោយ  ប៊ុន  រដ្ឋា