​រថយន្តហាយលេនឌ័រ បុកជាមួយរថយន្ដ LUXLIS RX300 ខ្ទាតឈើក្រញូងចេញពាសពេញព្រៃ!

0

ព្រះវិហារ៖​ គ្រោះថ្នាក់ចរាចរណ៍រមួយគួរអោយភ្ញាក់ផ្អើល វាងរថយន្ត ហាយលេនឌ័រ០១ គ្រឿង បុកជាមួយ រថយន្ដluxlis RX300 ០១គ្រឿងទៀត នៅតាមបណ្តោយផ្លូវជាតិលេខ៦២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ48 និង49 ស្ថិតក្នុងភូមិអូពោរ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ កាលពីវេលាម៉ោង១៩ នឹង១៥នាទីយប់ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ។
​តាមប្រភពពត៍មានកន្លែងកើតហេតុ បានអោយដឹងថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយសាររថយន្ត ហាយលេនឌ័រ ០១គ្រឿង ពណ៍ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AB-5552 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានបើកបរក្នុងល្បឿនលឿនដោយមានដឹកឈើប្រណិតប្រភេទឈើ(គ្រញូង) បានវ៉ារជេងគ្នា ទៅបុក រថយន្ត LUXLIS RX300 ០១គ្រឿងទៀត ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2M-2725 កំពុងធ្វើដំណើរបញ្ច្រស់ទិសគ្នា បានបុកចំមួយហៀង យ៉ាងពេញទំហឹងតែម្ដង។រថយន្ដ LUXLIS ធ្វើដំណើរជាមួយក្រុមគ្រួសារមានគ្នាបីឪពុកម្ដាយនិងកូន បើកបរដោយបុរសម្នាក់ឈ្មោះ បន ហួន អាយុ៣២ឆ្នាំ រស់នៅភូមិ ស្វាយតាឡក​ ឃុំអំពិលតាពក ស្រុកអូរាំងឪ​ ខេត្តត្បូងឃ្មុំ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះបង្កមកពីរថយន្តហាយលេនឌ័រដឹកឈើគ្រញូង ចេញពីខេត្តព្រះវិហារ​ ឆ្លងកាត់ផ្លូវជាតិលេខ៦២ មានបំណងទៅលក់នៅខេត្តកពង់ធំ លុះដល់កន្លែងកើតហេតុខាងបានបើកវ៉ាជេងគ្នា ទៅបុករថយន្ដLUXLIS RX300​ ដែលធ្វើដំណើរពីភ្នំពេញ ទៅព្រះវិហារ ចំផ្នែកខាង ឆ្វេងយ៉ាងពេញដំហ្នឹង ធ្វើឲរថយន្តធ្លាក់ចូលប្រឡាយក្បែរចញ្ចើមផ្លូវ រងការខូចខាតយ៉ាងដំណំ។ចំនែករថយន្ដបង្កខាងលើរងការ ខូចខាតផ្នែកខាងឆ្វេងនិងដាច់កង់ក្រោយខាងឆ្វេងបាត់​ អូសប្រហែលជាង៥០០ម៉ែត្របានម្ចាស់រថយន្ដឈប់នាំគ្នា ជញ្ជូនឈើចេញពីរថយន្ដ លាក់ទុកក្នុងព្រៃ ហើយរត់គេចបាតស្រមោលតែម្ដង។ ចំណែកអ្នកបើកទាំង សងខាងពុំមាន រងរបួសធ្ងន់ធ្ងរនោះទេ។
មួយសន្ទុះក្រោយមក រដ្ឋបាលព្រៃឈើរៀងសហការជាមួយ មន្ត្រីនគបាលស្រុករវៀងចុះរុករកឈើគ្រញូងឃើញចំនួន៥៤ដុំ និងបញ្ចូនរថយន្ដឈើខាងលើទៅអធិការដ្ឋាននគបាលស្រុករវៀងដើម្បីចាត់ចែងតាមនិតិវីធីនៃច្បាប់។ចំណែករថយន្ដរងគ្រោះខាងលើម្ចាស់ស្ទូចដាក់លើរថយន្ត សូមយកទៅជួសជុលប្រើការឡើងវិញ។
ដោយ មាន វណ្ណតារា