កំពង់ធំ´ លទ្ធផលនៃការចងសម្ព័ន្ឋមេត្រីភាព រវាងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាមួយនិងបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ខេត្តដុងណាយ បានប្រសូតឡើងដោយផ្លែផ្កា ក្នុងការជួយគ្នា ទៅវិញទៅមក ទាំងផ្នែកយុទ្ធវិធី វិធីសាស្រ្តផ្នែកយោធា និងផ្នែកសុខាភិបាល រួមទាំងការងារសាងសង់ ស្ថាបនាបន្ទាយ សម្រាប់អនុវត្តការងារ។
លោកវរសេនីយ៍ឯក ង្វៀន ថាញ់លាម ប្រធាននយោបាយខេត្តដុងណាយ បានបញ្ចាក់ពីការបន្តពង្រឹងបន្ថែមទៀតនូវការទំនាក់ទំនង មិត្តភាពសាមគ្គីភាពរវាងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបញ្ជាការដ្ឋានយោធាខេត្តដុងណាយ មួយឆ្នាំកន្លងមកនេះខេត្តដុងណា និងយោធាខេត្តដុងណា ក៏តែងតែជួយមកលើយោធា និងប្រជាពលរដ្ឋខេត្តកំពង់ធំនេះ ដើម្បីចូលរួមដល់ប្រជាពលរដ្ឋដែលមានការខ្វះខាត ក្នុងន័យនេះបានដឹកនាំក្រុមគ្រូពេទ្យ សាកសួរសុខទុក្ខនិងពិនិត្យព្យាបាលជំងឺដល់បងប្អូនស្រុកបារាយណ៍ សូមឲ្យការទំនាក់ទំនងរវាងប្រទេសទាំង២ ទទួលបានលទ្ធផផ្លែផ្កាទាំងអស់គ្នា ដើម្បីបន្តនូវការជួយឧបត្ថម្ភ ដោយបានអនុវត្តន៍តាមបទបញ្ជាយោធភូមិភាគទី៧ និងបានការអនុញ្ញាតិពីថ្នាក់ដឹកនាំ ខេត្តដុងណាយបាននាំយកថវិកាចំនួន៤៥០០០ដុល្លា ប្រគល់ជូន សម្រាប់ការសាងសង់គិលានដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៦ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះខេត្តដុងណាយ តែងតែជួយឧបត្ថម្ភគាំទ្រសព្វបែបយ៉ាងមកលើខេត្តកំពង់ធំតាំងពីឆ្នាំ១៩៧៩ ក្នុងការរំដោះប្រជាជនឲ្យរួចផុតពីរបបបនប្រល័យពូជសាសន៍ប៉ុលពតនិងជាខេត្តសម្ព័ន្ឋមេត្រីភាពដ៏ល្អ ក្រោមការណែនាំរបស់ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ឲ្យយោធាខេត្តដុងណា និងយោធា ខេត្តកំពង់ធំបង្កើនចំណងមេត្រីភាពឲ្យកាន់តែជិតស្និទ្ធ ហើយនិងបន្តចង់សម្ព័ន្ឋមេត្រីភាពរវាងខេត្តនិងខេត្តបន្តទៀត ជាក់ស្តែងបញ្ជាការដ្ឋានយោធភូមិភាគទី៧ បានជួយអាគារមួយខ្នង៥បន្ទប់ នៅទីបញ្ជាការវរសេនាតូចលេខ១ ហើយបានសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ាណែត ព្រមទាំងបានជួយពិនិត្យព្យាបាលដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋ រួមទាំងថ្ងៃនេះផងដែរ បានទទួលថវិកាចំនួន ៤៥០០០ដុល្លា ជាជំនួយរបស់គណបញ្ជាការយោធាខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាខេត្តសម្ព័ន្ឋមេត្រីភាព សម្រាប់កសាងអគារគិលានដ្ឋានមួយខ្នង តាមសំណូមពររបស់ ឯកឧត្តម ឧត្តមសេនិយត្រី សោម សុ៑ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ការរក្សាព្យាបាលកងទ័ព និងប្រជាជន ។
ដោយ ប៊ុន រដ្ឋា





































