កំពង់ធំៈ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យធ្វើផ្ទះជូន គ្រួសារអតីតយុទ្ធជនពិការ មួយគ្រួសារ មានជីវភាពក្រីក្រលំបាក់រកអ្វីប្រៀបពុំបាន ទ្រាំត្រដររស់ក្រោមជម្រកខ្ទមដ៏ធ្លុះធ្លាយ ជាមូយនិងសមាជិក៨នាក់រួមទាំងម្តាយចាស់ជរា កំព្រាឯកការមួយរយះកាលកន្លងមក តែក្រោមការយកចិត្ត ទុកដាក់របស់ឧត្តមសេនីយ៍ សោម ស៊ុន ក្នុងដំណើរឆ្ពោះទៅកាន់មូលដ្ឋានដើម្បីជួយដល់អតីតយុទ្ឋជន ក្នុងគ្រាទុក្ខលំបាក នៅព្រឹកថ្ងៃទី២១ ខែធ្នូ ២០១៦ នៅភូមិ តាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៏ ខេត្តកំពង់ធំ។
អតីតយុទ្ធជនពិការ ដែលត្រូវបានជួយឧបត្ថម្ភគាំទ្រពីសំណាក់ ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ ក្នុងភារកិច្ច ចុះពិនិត្យស្ថានភាពរស់នៅរបស់អតីតយុទ្ឋជនឈ្មោះ រឹម សារ៉េន អាយុ៦៦ឆ្នាំ មានកូន៥ នាក់រស់នៅក្នុងបន្ទុករួមទាំង ម្តាយចាស់ជរាមួយនាក់ និងភរិយារបស់គាត់ សារុបចំនួន ៨នាក់នៅក្នុងខ្ទមកំសត់ដែលមើលពីម្ខាង ធ្លុះទៅម្ខាងដែល ប្រកដំបូលចម្រុះ ត្រូវបានទទួលអង្ករ ២៥kgs មីយើងមួយកេស ទឹកត្រីទឹកស៊ីអ៊ីវ ២ យួរ ទឹកបរិសុទ្ឋមួយកេស និង ថវិកា ៥ម៉ឺនរៀល ដែលជារបស់បន្តិចបន្តួចសម្រាប់ការចុះសួរសុខទុក្ខ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្ត. រួមដំណើរដោយ លោក វរសេនីយ៍ទោ ចាន់ ខុំ មេបញ្ជាការផ្នែកសឹករងបារាយណ៏ បានបញ្ជាក់ថា ឃើញទិដ្ឋភាពបែបនេះសម្តេចតេជោ ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា បានបញ្ជាជាបន្ទាន់ តាមរយឯកឧត្តមនាយឧត្តមសេនិយ គន់ គី ម អគ្គលេខាស.អ.ក ឲ្យយើងខ្ញុំប្រធានស.អ.ក ខេត្ត ដឹកឈើនិងគ្រឿងសម្ភារសាងសង់ ទៅសាងសង់ជូនគាត់ជាបន្ទាន់ ដោយអនុវត្តន៏តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់នេះ នៅម៉ោង៩,០០ នាទីព្រឹកថ្ងៃទី២២/១២/២០១៦ ស្អែកនេះ គ្រឿងឈើ និងសម្ភារសាងសង់និងទៅដល់គោលដៅ ដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ធជនពិការ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានឲ្យដឹងថា ក្រោយពីមានការអាណិតអាសូ រ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានទទួលជ្រាប់ព័ត៌មាន ពីទុក្ខលំបាករបស់ អតីតយុទ្ធជនពិការ ដែលរស់នៅក្នុងខ្ទមកំសត់ ក្នុងនាមសម្តេចជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់តាំងឲ្យដឹកឈើធ្វើផ្ទះជូន គ្រួសារអតីតយុទ្ធជនពិការនេះ ឲ្យរស់នៅបានសមរម្យ និងបានឲ្យអាជ្ញាធរ មើលថែរក្សាលើកទឹកចិត្តឡើងវិញ តស៊ូជីវិតជម្រុញឲ្យកូនចៅ ខិតខំរៀនសូត្រ ដើម្បីបំរើជាតិមាតុភូមិបន្តទៀត។
ដោយ ប៊ុន រដ្ឋា





































