ត្បូងឃ្មុំ: បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាតដោយយកក្រមាចង.កនៅលើដើមកាស្យា បណ្តាលឲ្យស្លាប់បាត់បង់ជីវិតចោលប្រពន្ធកូន ដោយសង្ស័យថាមកពីជនរងគ្រោះមានជម្ងឺសសៃប្រសាទ ដែលហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង៥ទៅម៉ោង៦ទៀបភ្លឺ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចរបងវត្តបូរី ស្ថិតក្នុងភូមិរៀវ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដោយករណីចង.កធ្វើអត្តឃាតនេះ មានឈ្មោះជី វឿន ភេទប្រុស អាយុ៤៨ឆ្នាំ មានប្រពន្ធឈ្មោះឡេង គឹមយាង អាយុ៤៤ឆ្នាំ មានកូនស្រីរហូតដល់៤នាក់នៅក្នុងបន្ទុក មុខរបរជាកសិករ គ្រួសារមានស្ថានភាពក្រីក្រ រស់នៅក្នុងភូមិឃំុកេីតហេតុខាងលើ។
ប្រភពពីក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋ រស់នៅជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ជាមនុស្សមានជម្ងឺសសៃប្រសាទ បានព្យាយាមប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនជាច្រើនលើកមកហេីយ។ក្រោយពីធ្វើការពិនិត្យសកសព របស់មន្ត្រីនគរបាលជំនាញ និងក្រុមគ្រូពេទ្យឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយការធ្វើអត្តឃាត ហើយសមត្ថកិច្ចក៏បានប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕




































