ស្ទាវចិត្តសឿងទះកំភ្លាងនាយប៉ូលិសអន្តរាគមន៍មួយដៃទើបផ្ទុះអាវុធមួយគ្រាប់ដើម្បីចាប់ដាក់ខ្នោះ

0

កំពង់ធំៈ មានការភ្ញាក់ផ្អើលមួយ ដែលបង្ករឡើងដោយក្រុមស្ទាវចិត្តសឿង នាំគ្នាចូលហាងឌីស្គូខ្លឹប យីហោ​ស៊ីផា​កឡោញ ដែលជាកម្មសិទ្ធរបស់ថ្នាក់ដឹកនាំខេត្តកំពង់ធំ ក្រោយពីចូលផឹកស៊ី ជាតិអាកុលចូលខ្លួន កើតជំងឺឌឺដងផ្លែផ្កា​ដាក់ភ្ញៀវដែលទៅចូលរួម ក៏ផ្ទុះកំហឹងវាយប្រតបគ្នា ក្រោយមកសន្តិសុខបាននាំចេញមកក្រៅ ក៏រឹតតែកំឡាអំណាច គ្មានដឹងខុសត្រូវ ស្របពេលដែលនាយប៉ូលិសនៃស្នងការនគរបាលមួយរូប បានចូលទៅឃាត់ ក៏បានស្ទុះទៅ ​ទះកំភ្លាង​មួយដៃយ៉ាងដំណំទំបំផុតជាប់ខ្នោះដូចបំណង ហេតុការនេះកាលកើតឡើងនៅវេលាម៉ោង ១២ .០០នាទី ថ្ងៃទី២២ ឈានចូល២៣ ខែធ្នូ ឆ្នាំ ២០១៦ ស្ថិតនៅក្នុងសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

តាមរៀបរាប់របស់សាច់ញាតិជនបង្ករ បានឲ្យដឹងថាក្រុមជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យដែលជាក្មេងស្ទាវ មានគ្នា២នាក់ដែលប៉ូលិសចាប់វាយខ្នោះ ទី១ឈ្មោះ សាង ទី២ ឈ្មោះ ប៊ុន ហួត រស់នៅឃុំតាប៉ោង ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ ធ្វើការសំណង់នៅភ្នំពេញ  ទើបមកលេងស្រុក ហើយបាននាំគ្នាមកចូលខ្លឹបក៏ត្រូវបាន ជាប់ខ្នោះតែម្តង ដោយសារការវាយតបគ្នា ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ខណៈពេលដែលជនបង្ករហេតុវាយតបគ្នា មានប៉ូលិសមួយ រូបបានបើកឡានទៅជិត ខណៈនោះអាស្ទាវឡើងក បានស្ទះទៅទាញប៉ូលិសរូបនោះទំលាក់ពីឡានកាម៉ារី  ស្របពេលដែលលោក ម៉ីស៊ីណាត នាយប៉ូលិសអន្តរាគមន៍ មកដល់ក៏សួរនាំ អាស្ទាវឡើងក បានទះកំភ្លាង មួយដៃហើយនិយាយថា ស្គាលអញអត់ អញប៉ូលិសព្រំដែនអានាង ខណៈនោះដើម្បីការពារសុវត្តិភាព លោក ម៉ីស៊ីណាត បានទាញអាវុធបាញ់គំរាមឡើងលើមួយគ្រាប់ ដើម្បីការពារខ្លួន ទើបចាប់ជនបង្ករហេតុនេះបាន ហើយបានបញ្ជូនទៅកាន់អធិការទាំងយប់  ឲ្យដេកក្នុងទ្រុងសារិការកែវ ។

ដោយ  ប៊ុន  រដ្ឋា