កម្មករកម្មការនីជាង៤០នាក់រងរបួសធ្ងន់ស្រាលនៅក្រុងបាវិតដោយសារគ្រោះថ្នាក់ចរាចរណ៍៖នុតនាង

0

ស្វាយរៀងៈ  កម្មករកម្មការនីប្រមាណជាង៤០នាក់បានរងរបួសធ្ងន់ស្រាលដោយសាររថយន្តដាច់កាឡេហើយជ្រុលទៅបុកម៉ូតូក្រឡាប់ផ្ងារជើងចាក់កម្មករចោលដួលរណូករណែលសន្លប់ស្តូកស្តឹងពេញផ្លូវ។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ ២៣ខែធ្នូឆ្នាំ២០១៦វេលា ម៉ោង ៧:៤៥
លើផ្លូវជាតិលេខ១ ភូមិត្រពាំងផ្លុង សង្កាត់បាទីក្រុងបាវិត។តាមសមត្ថកិច្ចបានអោយដឹងថារថយន្តដែលបង្ករហេតុនេះមាន ម៉ាកហុីយ៉ានដាយ ផលិតនៅប្រទេសកូរ៉េ ចំណុះមួយតោនកន្លះ ផ្លាកលេខ ភ្នំពេញ 2J 1019 អ្នកបើកបរឈ្មោះ ជូ ដារ៉ា ប្រុស អាយុ ៣២ ឆ្នាំ នៅភូមិចំការលាវ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។នៅមុនពេលកើតហេតុការនេះឡើងគេឃើញមានរថយន្តហុីយ៉ាន់ដាយមួយគ្រឿងបើកបរពីលិចទៅកើតលុះមកដល់កន្លែងកើតហេតុខាងលើស្រាប់តែរថយន្តដាច់កាឡេបានក្រឡាប់ រួចបានរេចង្កូតទៅប៉ះម៉ូតូមួយគ្រឿងឌុបគ្នាពីរនាក់ប្តីប្រពន្ធបណ្តាល
ឲ្យរបួសស្រាល ។ សមត្ថកិច្ចបានអោយដឹងថារហូតមកដល់ពេលនេះអ្នករងរបួស ៤៤ នាក់
ប្រុស ៥ នាក់ (ធ្ងន់១៥ នាក់ ប្រុស ១ នាក់) អ្នករងរបួសទាំងអស់ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ចំពោះអ្នកបើកបរ រថយន្តរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមរកឃាត់ខ្លួន ដើម្បីចាត់ការតាមច្បាប់ ។