មុខសញ្ញាចែកចាយថ្នាំញៀនម្មាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកវើុនសៃ

0

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាចែកចាយថ្នាំញៀនត្រូវបានសមត្ថកិច្ចនគរបាលស្រុកវើុនសៃឃាត់ខ្លួនកាលពីវេលាម៉ោង​៩​និង​២៩នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ធ្នូ​ ឆ្នាំ​២០១៦​។យោងតាមរបាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកវើុនសៃបានឲ្យដឹងថា មុខសញ្ញ ចែកចាយថ្នាំញៀន១នាក់ នៅចំណុចផ្លូវចូលដឹកដីខ្សាច់ភូមិប៉ុង​ ឃុំប៉ុង ស្រុកវើុន សៃ ជនសង្ស័យឈ្មោះ​សូម​ ឡូន​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ ជនជាតិ​ទំពួន​មុខរបរ​ ធ្វើ​ចំការ​មានទីលំនៅ​បច្ចុប្បន្ន​ ភូមិ​វ៉ង​ ឃុំកាចូន​ ស្រុកវើុនសៃ​ ខេត្តរតនគិរី​ ។

បានដកហូតសម្ភារ: ដែលជាវត្ថុតាងរួមមាន: ​ម្សៅក្រាមពណ៍ស​ ចំនួន​០២កញ្ចប់​តូច​ សង្ស័យជាសារធាតុញៀននឹងប្រដាប់សំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។បច្ចុប្បន្ន​កម្លាំង​ជំនាញនៃអធិ​ការដ្ឋានកំពុងបំពេញសំណុំរឿង ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ចាត់ការតាមនិតិវិធីច្បាប់ ៕ដោយ: យក្ខឡោម