លោកឧត្តមសេនេយី៍ត្រីស្រេងជាយកអំណោយមូលនិធិមនុស្សធម៌សម្តេចក្រឡាហោមជូនគ្រួសារមានសមាជិកសម្រាលកូននឹងស្លាប់ចំនួន19គ្រួសារ

0

ព្រៃវែៈ  នៅព្រឹកថ្ងៃទី24ខែ12ឆ្នាំ2016លោកឧត្តមសេនេយិ៍ត្រីស្រេង ជាស្នងការនគបាលខេ
ត្តព្រៃវែងនឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃំុក្តឿងរាយស្រុកកញ្រៀចខេត្តព្រៃវែងបាននាំយកអំណោយមូលនិធិមនុស្សធធម៌របស់សម្តេចក្រឡាហោមស ខេងឧបនាយក
រដ្ឋមន្រ្តីនឹងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃទៅចែកជូនគ្រួសារដែលទេីបនឹងសម្រាលកូននឹងគ្រួសារដែលមានសមាជិកស្លាប់សរុបចំនួន19គ្រួសារដែលស្ថិតក្នុងឃំុក្តឿងរាយស្រុកកញ្រៀចខេត្តព្រៃវែងដោយក្នុងមួយគ្រួសាៗទទួលបានថវិកាចំនួន200000៛(ម្ភៃមឺុនរៀល)ហេីយគ្រួសារដែលសម្រាលកូនខាងលេីគឺស្ថិតនៅក្នុងភូុមិក្តឿងរាយចំនួន2គ្រួសារភូមិពានា4គ្រួសារភូមិពោធិធំចំនួន1គ្រួសារភូមិគ្រួសចំនួន2គ្រួសារភូមិត្រោកចំនួន1គ្រួសារនឹងអំពាំងចំនួន5គ្រួសារហេីយគ្រួសារដែលមានសមាជិកស្លាប់មានពលរដ្ឋនៅក្នុងភូមិពានា1គ្រួសារភូមិអំពាំងចំនួន1គ្រួសារភូមិត្រោក1គ្រួសារភូមិសំរោង1គ្រួសារសរុបចំនួន19គ្រួសារស្មេីថវិការចំនួន3800000៛(បីលានប្រាំបីសែនរៀល)។នៅក្នុងឱកាស់នោះដែរលោកស្នងការក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោមសខេងជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃំុក្តឿងរាយទាំមូលក៏ដូចជាប្រពលរដ្ឋទូទាំងខេត្តព្រៃវែងផងដែរហេីយអំណោយមូលនិធិមនុស្សធម៌របស់សម្តេចក្រឡាហោមនេះគឺលោកបង្កេីតឡេីងដេីម្បីជួយសម្រួលដល់ក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋណាដែលមានសមាជិកស្លាប់នឹងគ្រួសារប្រជាពលរដ្ឋណាដែលសម្រាលកូនទោះបីជាថវិការតិចទួចក៏ពិតមែនតែទាំងនេះគឺអាចជួយសម្រួលដល់ថ្លៃសេវាផ្សេងៗបានមួយកម្រិតផងដែរ៕វិចិត្រ