រថយន្ដសាំញ៉ុងក្រឡាប់រងរបួសធ្ងន់ស្រាល៨នាក់ស្លាប់ម្នាក់ដោយសាថៅកុងស្រវឹង

0

. ព្រះវិហារ: នៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៦ មានករណីគ្រោះថ្នាក់ចររាចរណ៏ បានកើឡើងនៅ ភូមិ ទំនប់៩៥ ក្រុងព្រះវិហារ បណ្ដាលពី រថយន្តម៉ាក សុាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2H 4359 ជិះគ្នា ០៩ នាក់ ប្រុស ០៦ នាក់រងរបួសធ្ងន់0៨នាក់និងស្លាប់ម្នាក់ដោយសាក្រឡាប់រថយន្ដខាងលើ ដោយអ្នកបើកបរមានភាពស្រវឹង ១ . អ្នកបើកបរឈ្មោះ នីន នឿន ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិ គោកបេង សង្កាត់ កំពង់ប្រណាក ក្រុង ព្រះវិហារ ខេត្តព្រះវិហារ២ . ឈ្មោះ ថៃ សុជាតិ ភេទ ស្រី អាយុ ១៧ ឆ្នាំ ត្រូវជាប្រពន្ធ ៣ . ឈ្មោះ នឿន មិនា ភេទ ស្រី អាយុ៨ ឆ្នាំ ៤. ឈ្មោះ សូយ ឯម ភេទ ប្រុស អាយុ ៥៨ ឆ្នាំ ( ស្លាប់ ) ៥. មឿន ម៉ុន ភេទ ប្រុស អាយុ ១៤ ឆ្នាំ ៦ . ហឿន ស្រី ញ្ញាញ់ ភេទ ស្រី អាយុ ១៦ ឆ្នាំ ៧ . វណ្ណី ចិន ភេទ ប្រុស អាយុ ២២ ឆ្នាំ ៨ . ដិប សុម័យ ភេទ ប្រុស អាយុ ២២ ឆ្នាំ ៩. រ៉ា ភេទ ប្រុស អាយុ ១២ ឆ្នាំ អ្នកទាំងនោះរស់នៅភូមិ គោគបេង សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារតាមប្រភពពីកន្លែងកើតហេតុបានឲដឹងថា ជនរងគ្រោះខាងលើបាននាំគ្នាមកលេងនៅរម្យណីដ្ឋានទំនប់៩៥ពេលដែលមកកំសាន្ដរួចបានបបួលគ្នាត្រឡប់ទៅផ្ទះវិញពេលចេញដំណើរមកវិញមិនបានប៉ុន្មានផងបានក្រឡាប់រថយន្ដខាងលើនោះតែម្ដង ។ហើយអ្នករងគ្រោះបានត្រូវរថយន្ដសាម៉ុយបញ្ជូនមកមន្ទីរពេទ្យបង្អែក១៦ មករា ខេត្ត ព្រះវិហារ លុះមកដល់មន្ទីពេទ្យ បានស្លប់បុរស់ម្នាក់ដោយមានអាការ:ធ្ងន់ធ្ងរពេក៕ សួន លីណា