កំពត-ស្រុកជុំគីរី ៖ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១៣:៤៩នាទី បង្ក្រាបបានករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចទំនប់ព្រៃផ្តៅ ឋិតក្នុងភូមិព្រៃយ៉ាវ ឃុំស្រែក្នុង ស្រុកជុំគីរី ។ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ គឺ : ១.ឈ្មោះ គុន គីណេត ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិព្រៃយ៉ាវ ឃុំស្រែក្នុង ស្រុកជុំគីរី ២.ឈ្មោះ សិទ្ធិ សុបិន ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រៃខ្មែរ ឃុំស្រែក្នុង ស្រុកជុំគីរី ៣.ឈ្មោះ កែវ តុលា ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិព្រៃយ៉ាវ ឃុំស្រែក្នុង ស្រុកជុំគីរី និងដកហូតបានថ្នាំញៀនចំនួន ០១កញ្ចប់តូច ។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំងបីនាក់ កម្លាំងអធិការដ្ឋាននគរបាលស្រុកបានឈានទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ ហេង សារិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគីរី ។ បច្ចុប្បន្នជនសង្ស័យទាំងបួននាក់កំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។




































