អភិបាលខេត្តចុះសួរសុខទុក្ខក្រុមកា 72 នៃកងទ័ពវៀតណាម កំពុងប្រតិបត្តិការរុករក​អដ្ឋិធាតុក្នុងភូមិសាស្រ្ត​ខេត្តកំពង់ធំ 

0

កំពង់ធំៈ ឯកឧត្តម អ៊ុត សំអន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ កោតសរសើរចំពោះកិច្ច​សហ​ប្រតិបត្តិការរវាងអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកងកម្លាំងក្រុមK 72 របស់នៃកងទ័ពវៀតណាម ខេត្តប៊ិញភឿក ដែលមានការទំនាក់ទំនងល្អ ជួយគ្នាទៅវិញទៅមក ក្នុងប៉េសកម្ម បំពេញភារកិច្ចជីករុករកធដ្ឋិធាតុនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ រហូតទទួលបាននូវលទ្ធផលផ្លែផ្កា ហើយក៏បានសំណូមពរឲ្យបន្តមាកកិច្ចសហការល្អ ផ្សារភ្ជាប់នូវចំណងសាមគ្គីភាព រវាងអង្គភាព ស្រុក ក្រុង សម្រួលដល់ក្រុមការងារ K 72 ដើម្បីងាយស្រួលក្នុងការជីករុករកអដិ្ឋធាតុនាំយកទៅជូនដល់សាច់ញាតិនៅឯប្រទេសកំណើត ដើម្បីប្រារព្ធពិធីបុណ្យតាមប្រពៃណី ។

ពិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៦ នៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខ ក្នុងឳកាសខួបលើកទី72 ថ្ងៃកំណើតកងទ័ពវៀតណាម (22-12-1945/22-12-2017) ហើយបានផ្តល់នូវគ្រឿងភេសជ្ជះ និងគ្រឿងបរិភោគមួយចំនួន សម្រាប់ការប្រើប្រាស់ដល់ក្រុមK72 និងជាទឹកចិត្តរបស់ឯកឧត្តម ដែលមានមនោសញ្ជេតនាជាមួយនឹងក្រុមK72។

ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ 2003 មកដល់ថ្ងៃឆ្នាំ២០១៧ ក្រុមការងារជីករុករកអដ្ឋិធាតុកងទ័ពស្ម័កគ្រចិត្តវៀតណាម បានចំនួន១៤៤១អដ្ឋិធាតុហើយដែលបានជីករកឃើញក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលកងទ័ពវៀតណាមទាំងនោះបានពលីជីវិតក្នុងបុព្វហេតុសហការណ៏ជាមួយកងកម្លាំងរណសិរ្យសាមគ្គីសង្គ្រោះជាតិ រំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៏ប៉ុលពត ក្នុងនោះចំនួនអដិ្ឋធាតុដែលបានរកឃើញ ត្រូវបានបញ្ជូនទៅ ប្រគល់ជូនក្រុមគ្រួសារ នៅឯប្រទេសកំណើត ដើម្បីធ្វើពិធីបុណ្យ តាមសាសនា ចំណែកអង្គភាពតំបន់ប្រតិបត្តិការសឹក និងផ្នែកសឹករង ស្រុកក្រុង បានសហការ និងជួយសម្រួលដល់ ប្រជាពលរដ្ឋ ដើម្បីឲ្យទទួលបានស្វាគមន៍ ចំពោះការងារជីករុករកអដិ្ឋធាតុ។

ដោយ  ប៊ុន  រដ្ឋា