ស្នងការខេត្ត បង្ក្រាបបទល្មើសនេសាទ នៅតាមបឹងទន្លេសាទ ព្រមទាំងឃាត់ ជនល្មើសម្នាក់

0

ខេត្តសៀមរាប៖​ បទល្មើសនេសាទបានកើតឡើងពេញបន្ទុក នៅក្នុងទឹកដីខេត្តសៀមរាប ដែលត្រូវបានគេដឹង ថាបណ្តាលមកពីសមត្ថកិច្ចខណ្ទរដ្ឋបាលជលផល អសមត្ថភាពក្នុងការទប់ស្កាត់ បង្រ្កាប បណ្តាលឲ្យកើតឡើង ពេញផ្ទៃទឹក ជាពិសេសឃុំ កំពង់ឃ្លាំង ស្រុកសូទ្រនិគមន

ខេត្តសៀមរាប។

ក្រោមការយកចិត្តទុកដាក់ របស់ឯកឧត្ត ឧបនាយករដ្ឋមន្រ្តី សរ សេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង និងបានព្រមានដកហូតតំណែង អភិបាលខេត្តមួយចំនួនដែល មានការខ្វះចន្លោះបណ្តែត បណ្តោយឲ្យមានបទល្មើសនេសាទ ដែលជាបទល្មើសបំផ្លាញ់មឆ្ឆាជាតិ បំផ្លាញធនធានធម្មជាតិ ដែលក្រុមឈ្មួញ កំពុងតែឃុបឃិតគ្នាជាមួយសមត្ថកិច្ចជំនាញជលផល បង្កើតបទល្មើស។

ជាក់ស្តែង កម្លាំងចម្រុះរួមមានអាជ្ញាធរក្រុង កម្លាំងនគរបាលមូលដ្ឋាន កម្លាំងកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោក​ អឿន ពៅ​ អភិបាលរងក្រុងសៀមរាប លោកវរសេនី​យ៍​ឯក ទិត្យ ណារ៉ុង អធិការនរគបាលក្រុង​សៀមរាប បានឱ្យកម្លាំងមូលដ្ឋាន ចុះសហការណ៍ជាមួយ​ បងប្អូន​ ប្រជាកាពារ​ សមាជិកសហគមន៍​នេសាទ​ចុងឃ្នៀស​ និងសហគមន៍​ជ្រាវ​ ក្រុមប្រឹក្សាសង្កាត់ សរុបចំនួន​ ៣៧នាក់​ ប្រើប្រាស់​កាណូត​ចំនួន០៧គ្រឿង​​ បានចែកជា០៣ក្រុម ចុះល្បាតនឹងទប់ស្កាត់​បទល្មើស​នេសាទ ​ចាប់ចំណុច​ខាងកើតកំពង់ផែ ក្នុងសង្កាត់​ចុងឃ្នៀស រហូតដល់ព្រំប្រទល់ សង្កាត់ជ្រាវ​ នឹងចាប់ចំនុចក្បាលជ្រោយ សង្កាត់ចុងឃ្នៀសរហូត​ដល់ចំណុចក្បាលថ្គោល រួចយកមកទុកនៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ បណ្តោះ អសន្ន រីឯ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍សង្កាត់ជ្រាវ រួចធ្វើការប្រគល់ឱ្យមន្ត្រីជំនាញចាត់ការតាមច្បាប់។

កិច្ចចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេះធ្វើឡើងនៅថ្ងៃទី​០២ ខែមករាឆ្នាំ​២០១៧ លោក ​ អឿន ពៅ​ អភិបាលរងក្រុងសៀមរាប​ បានប្រាប់ឱ្យដឹងថា ក្នុងប្រត្តិបត្តិការណ៍ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះចាប់ពី​ម៉ោង​ ៨និង៣០នាទី​ព្រឹក​ រហូតដល់ម៉ោង​ ១៣និង០០នាទី​រសៀល  លោកបានបន្តថា វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ស្បៃមុងប្រវែង​៣៧០០ ម៉ែត្រ ក្បាលបរ បានចំនួន​០៣ គ្រឿង ក្បាលដៃ សរុបចំនួន០៧គ្រឿង ឈើចម្រឹងចំនួន​១៥០០ដើម និងលែងកូនត្រីចំរុះបានចំនួន៦៥​គីឡូក្រាម ព្រមទាំងបាននាំខ្លួនជនសង្ស័យចំនួន០១នាក់ ប្រគល់ឱ្យទៅមន្ត្រីជំនាញជលផល ដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមរម្លឹកផងដែរថា កន្លងទៅ អង្គភាព ប្រឆាំងអំពើពុករលួយ បានចាប់ខ្លួន មន្ត្រីជលផល ខេត្តសៀមរាប ម្នាក់ពាក់ព័ន្ធ ករណីប្រព្រឹត្ត អំពើពុករលួយ ក្នុងទឹកប្រាក់ ប្រមាណជាង៣០ម៉ឺនដុល្លារ ដោយមន្ត្រីរូបនោះ បានបើកដៃឱ្យ មានបទល្មើសនេសាទ ជាថ្នូរទៅនឹង លុយយ៉ាងច្រើន សន្ធឹកសន្ធាប់។ ទោះជាយ៉ាងណាក្តី ការចាប់ខ្លួន មន្ត្រីជលផលរូបនោះ ដែលបាន ប្រព្រឹត្ត អំពើពុករលួយ ត្រូវបានការគាំទ្រ យ៉ាងខ្លាំងពី ប្រជាពលរដ្ឋ និងមន្ត្រីអង្គការ សង្គមស៊ីវិល មួយចំនួនផងដែរ។

ដោយ   ប៊ុន រដ្ឋា