បន្ទាយមានជ័យ៖ ថ្លែងក្នុងពិធីផ្សព្វផ្សាយ ស្មារតីសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤០ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជានៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី២៨ធ្នូ២០១៦ឯកឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យបានក្រើនរំលឹកដល់
ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត និងស្រុកត្រូវបន្តចុះមូលដ្ឋានដោះស្រាយបញ្ហាប្រឈមនិងកង្វល់នានារបស់ប្រជាពលរដ្ឋ។ពិធីសន្និបាយនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោកជាអនុប្រធានសមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាល ប្រធាន អនុប្រធានមាជិកគណបក្សប្រជាជនខេត្ត និងសមាជិក សមាជិកាបក្សមូលដ្ឋានសរុបប្រមាណ៦០០នាក់ឯកឧត្តមបានបន្ថែមទៀតថា បញ្ហាដែលត្រូវដោះស្រាយជូនពលរដ្ឋដូចជាខ្វះទឹក ខ្វះផ្លូវ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត និងដោះស្រាយកង្វល់ របស់ប្រជាពលរដ្ឋ លើបញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងសន្តិសុខ សុវត្តិភាពស្ថេរភាពរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ។
ជាមួយគ្នានោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានដែលបានខិតខំប្រឹងប្រែងអនុវត្តន៏គ្រប់សកម្មភាពការងារ របស់រាជរដ្ឋាភិបាល ក៏ដូចជាការងាររបស់គណបក្សសំដៅបម្រើនិងផ្តល់សេវាជូនពលរដ្ឋ។
ក៍ដូចជាថ្នាក់ដឹកនាំយុវជន និងកំលាំងយុវជនទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុង សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា ដេីម្បីយកឈ្នះ
ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ បម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ប្រកបដោយ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ជានិរន្តរ៍ ។
អ្វីដែលសំខាន់ក្រុមការងារ ទាំងអស់ និងអាជ្ញាធរមូលដ្ឋានត្រូវបន្តខិតខំបម្រើនិងផ្តល់សេវារដ្ឋបាល និងសេវាសាធារះជូនប្រជាពលរដ្ឋអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ និងថែរក្សាការពារ សន្តិសុខ សុវត្តិភាព ចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្តិភាព ៕



































