ពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ ជូនប្រជាពលរដ្ឋតំបន់ប្រលានយន្ដហោះខេត្តព្រះវិហារ

0

ព្រះវិហារ៖ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម មាស សុភា ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងប្រតិភូអមដំណើរបានអញ្ជើញចុះចែក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅប្រលានយន្ដហោះ។
​​​​ ឯកឧត្ដម អ៊ុន ចាន់ដា បានប្រសាសន៍ថាដីប្រលានយន្ដហោះ ស្ថិតនៅក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ​ក្រុមការងារ ចុះចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពរដ្ឋ ដែលមានក្បាលដីីសរុប១៥០ក្បាលដី ទំហំ៧៨,៥៧ហិចតា ស្មើរនិង៩៧គ្រួសារ​​ ជូនប្រជាពលរដ្ឋដើម្បីផ្ដល់លំនៅដ្ឋានពិតប្រាកដ។
ឯកឧត្តម មាស សុភា បានមានប្រសា សន៍ ទៅកាន់ប្រជាពលរដ្ឋ និងសំណេះសំ ណាល សួរសុខទុកដល់ប្រជាពលរដ្ឋដែលទទួលប័ណ្ណកម្មសិទ្ឋិខាងលើ កុំអោយចាញ់បោកមេខ្យល់ញួសញុង ថាខ្លួនជាអ្នករត់ ការបានសំរេចខាងលើ តាមការពិត ក្រុមការ ងារអជ្ញាធរថ្នាក់ខេត្ត បានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ​ ដែលមាន សម្តេច​​ ហ៊ុន សែន ជានាយករដ្ឋន្ត្រី​ ដែលយល់ពីផលលំបាក របស់ប្រជាពលរដ្ឋ​ ហើយបច្ទុប្បន្នប្រលានយន្ដហោះក្នុងខេត្តព្រះវិហារ មិនតម្រូវការចំបាច់អ្វីនោះទេ ហេតុដូចនេះសម្តេចបានចាត់តាំង អោយមន្ត្រីជំនាញចុះវាស់វែងនៅក្បាលដីខាងលើជូនប្រជាពលរដ្ឋនៅប័ណ្ណកម្មសិទ្ឋិស្របច្បាប់។
មាន វណ្ណតារា