ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​មុខតំណែង​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង អាណត្តិ​ទី​២

ពិធី​ប្រកាស​សុពលភាព​និង​ចូល​កាន់​មុខតំណែង ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង សំរាប់​អាណត្តិ​ទី​២​ត្រូវ​​បាន​ប្រារព្វ​ធ្វើឡើង នៅ​សាលប្រជុំ​លាខេត្ត​បាត់ដំបង កាលពី​ព្រឹក ថ្ងៃទី​០៥​ខែ​មិថុនា​ឆ្នាំ​២០១៤​ថ្មីៗ​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន

ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន  ព្រមទាំង​មាន វត្តមាន​ភ្ញៀវកិត្តិយស​ចូលរួម​សរុប​៤៥០​នាក់​។​

ការប្រកាស​ចូល​កាន់​មុខតំណែង​និង​ប្រកាស​ទទួលស្គាល់​នូវ​សុពលភាព​នៃ​ក្រុមប្រឹក្សា​ខេត្ត​អាណ​​ត្តិ​ទី​២​របស់​ខេត្ត​បាត់ដំបង​នៅពេលនេះ គឺ​ផ្អែក​តាម​លទ្ធផល​ផ្លូវការ​ដែល​បាន​ប្រកាស​ដោយ​គណៈ​កម្មា​​ធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​​អាណត្តទី​២ កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា​ឆ្នាំ​២០១៤​កន្លងមក  ដែល​ក្នុងនោះ សមាជិក​-​សមាជិកា របស់​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​អាណត្តិ​ទី​២ មាន​សមាសភាព ចំនួន​១៩​រូប (​ជា​ស្ត្រី ចំនួន​០២​រូប​) មក​ពី​គណ​​បក្ស​ប្រជាជន​កម្ពុជា​ចំនួន​១៥​រូប ( រួម​ទាំង​ប្រធាន​០១​រូប​, ស្ត្រី​ចំនួន​០២​រូប )​និង​មក​ពី​គណបក្ស​សង្គ្រោះ​​ជាតិ​ចំនួន​០៤​រូប​។​

       បន្ទាប់​ពី​សុន្ទរកថា​ស្វាគមន៍ របស់ ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​អំ​ណាន​ព្រះ​​រាជក្រឹត្យ​ស្តីពី​ការទទួលស្គាល់​មាសភាព​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​និង​ប្រគល់​នូវ​ព្រះរាជក្រឹត្យ​និង​ការ​​ប្តេជ្ញា​ចិត្ត​របស់ ឯកឧត្តម អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង សំរាប់​បន្ត អាណត្តិ​ទី​២​រួចមក​។​


      ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​មានប្រសាសន៍ថា​៖​ការប្រកាស​ចូល​កាន់​មុខតំណែង របស់​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​​ដែល​ត្រូវបាន​តំណាង​ប្រជាពលរដ្ឋ ផ្តល់​នូវ​សេចក្តី​ទុកចិត្ត បោះឆ្នោត​ជ្រើសរើស​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គឺ​ដើម្បី​បន្ត​ដឹកនាំ​ខេត្ត​ឲ្យមាន​ការអភិវឌ្ឍន៍​រីកច​ម្រើ​ន​លើ​គ្រប់​វិស័យ​បន្ថែមទៀត​។​
       ក្នុងនាម​រាជរដ្ឋាភិបាល ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់​​ដំបូន្មាន​ដល់​ឯកឧត្តម លោកជំទាវ ដែល​ទទួលបាន​ការគាំទ្រ​ឆ្លង​តាមរយៈ​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​១៨​ខែ​ឧសភា​កន្លង​មក​ថា​៖​ក្នុងនាម ឯកឧត្តម លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ដែល​ជាប់ឆ្នោត​​ថ្មី ទោះបីជា​មាន​សមាសភាព​មកពី​គណបក្ស​នយោបាយ​ផ្សេងៗ​គ្នា​ក៏​ដោយ ប៉ុន្តែ​ត្រូវ​ពិចារណា​ថាៈ​ក្រុម​​ប្រឹក្សា គឺជា​តំណាងឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង​ទាំ​ង​មូល​។​ដូចនេះ​ក្នុង​ការអនុវត្ត​ការងារ​ឯកឧត្តម លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្រូវ​ខិតខំ​បំរើ​ផលប្រយោជន៍​និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ស្មើភាព ដោយ​មិន​ត្រូវ​ប្រកាន់​នូវ​និន្នាការ​នយោបាយ អ្វី​នោះឡើយ​? ៕​

1 3 4