សកម្មជនគណបក្សប្រឆាំងចំនួន២០រូបបានទម្លាក់ផ្លាក(បក្សកម្លាំជាតិ)របស់ខ្លួនចោលហើយ លើកផ្លាកគណបក្សប្រជាជនជំនួសវិញ សុំរួមរស់នយោបាយជាមួយសម្តេចតេជោ

0

ខេត្តកំពងធំ៖ សកម្មជនគណបក្សប្រឆាំងចំនួន២០រូបរបស់គណបក្ស(បក្សកម្លាំជាតិ)នៅភូមិអាត់ស៊ូ ឃុំសម្បូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំបានសម្រេចចិត្តផ្តូលរលំទម្លាក់ផ្លាកគណៈបក្សរបស់ខ្លួន ចោល ហើយលើកផ្លាក គណបក្សប្រជាជនជំនួសវិញក្នុងគោលបំណងតែមួយគត់សុំរួមរស់នយោបាយជាមួយសម្តេចតេជោប្រធានគណ ប្រជាជនកម្ពុជា។

នៅក្នុងកម្មវិធី លើកផ្លាកគណបក្សប្រជាជនថ្មី និងប្រកាសមាជិកថ្មីមក ពីគណបក្សកម្លាំជាតិ ចំនួន២០រូប នាថ្ងៃទី១១ខែ ឧសភា ឆ្នាំ ២០២៥។ សកម្មជនពណៈបក្សប្រឆាំងទាំង២០រូបខាងលើក្រោយទទួលបានចូលជា ជាសមាជិក គណៈបក្ស ប្រជាជនរួច ពួកគាត់ទាំងអស់គ្នាបានប្តេជ្ញា ការពារ ស្មោះត្រង់ បម្រើ ដ៏មុះមុត និង ថ្កោលទោសជនក្បត់ជាតិបីជំនាន់ សម រង្សី ដែលតែងតែលាបពណ៌ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ចាប់ពី ថ្ងៃនេះតទៅ យើងខ្ញុំអស់ជំនឿរ នូវសម្តីបោកប្រាស់របស់មេគណៈបក្សប្រឆាំងដែលមិនហ៊ានចូលស្រុកមករួមរស់ ជាមួយអ្នកគាំទ្ររបស់ ខ្លួន ។

ជាមួយគ្នានេះពួកគាត់ទាំង២០រូបក៏បានថ្លែងអំណរអរគុណដល់ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ រួមនិងសមាសភាព ក្រុមការងារ. ឯកឧត្តម អុី សៀងហុង ប្រធាន. ឯកឧត្តម លី ប៊ុនលាន អនុប្រធាន. ឯកឧត្តម ខៀវ មករា អនុប្រធាន. លោក ម៉ៅ កេន្នរិទ្ធ អនុប្រធាន. លោក នព្វ មានិត សមាជិក. លោក ជិន ចន្ត្រា សមាជិក.លោក នី វ៉ាន់នីន សមាជិក . លោកឃឹម សុខឃាង ប្រធានគណបក្ស ស្រុកប្រាសាទសំបូរ . និងលោកប្រធាន អនុប្រធានបក្សឃុំ លោកប្រធាន អនុប្រធានបក្សភូមិ  ដោយកន្លងមក តែងតែ​ធ្វើការណែនាំ ដល់យើងខ្ញុំទាំង ២០រូប នៅអំពើល្អ និងសកម្មភាពរបស់គណៈបក្សប្រជាជន ជាមួយការ ចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ សង្គ្រោះ ការពារ កសាង និងអភិវឌ្ឍ។  ផ្ទុយពីសម្តីបោកប្រាស់ របស់ថ្នាក់ដឹក នាំគណៈបក្សប្រឆាំងដែលរស់ ក្រៅ ប្រទេស មានគំនិត ចង់ផ្តូលរំលំរាជរដ្ឋាភិបាល ស្របច្បាប់និងបំផ្លាញ ជាតិសាសន៏ខ្លួនឯង ដូចនេះពួកគាត់ សូមប្រឆាំងដាច់ខាតរាល់ទង្វើក្រុមជនក្បត់ជាតិទាំងនោះ។

ឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្នុងមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តមអុី សៀង ហុង ប្រធានក្រុមការងារកសាងសមាជិកគណ្សប្រជាជនកម្ពុជាចុះក្នុងមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ។ ឯកឧត្តម ប្រធានគណបក្សខេត្ត មានជំនឿយ៉ាងមុតមាំថា ក្រុមការងារដែល មានសមាសភាព ចូលរួមទាំងថ្នាក់ជាតិ និងទាំងថ្នាក់ក្រោមជាតិ នឹងរួមគ្នាជាធ្លុងមួយ ក្នុងការសហការសម្រេចឱ្យ បាន នូវសមិទ្ធផលថ្មីៗបន្ថែមទៀត តាមរយៈការអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រ គោលនយោបាយ កម្មវិធីកំណែទម្រង់នានា របស់គណបក្ស ដើម្បីបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ប្រកបដោយគុណតម្លៃ និងប្រសិទ្ធភាពខ្ពស់បំផុត។ យើងរួមគ្នារក្សាសុខសន្តិភាព ស្ថានភាពនយោបាយ ពេញលេញ និងថ្កោលទោសជនក្បត់ជាតិ៣ជំនាន់ តែងតែលាបពណ៍ ញុះញង់ បង្កភាពវឹកវរ ក្នុងនិង ក្រៅប្រទេស ។បច្ចុប្បន្ន សុខសន្តិភាពដែលផ្តើមចេញ និងការលះបង់គ្រប់បែបយ៉ាងរបស់ សម្តេចតេជោ ក្នុងបុព្វហេតុសង្គ្រោះការពារកសាងនិងអភិវឌ្ឍកម្ពុជានិងបានប្រព្រឹត្តទៅក្នុងបេសកកម្មដ៏វិសិដ្ឋរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបាននិងកំពុងបន្តនិរន្តរភាព ចលនការ និងវឌ្ឍនភាព ជាមួយនឹងការប្តេជ្ញា ចិត្តយ៉ាងមុតមាំឥតរាថយ ពុះពារគ្រប់ឧបសគ្គ បម្រើប្រជាជន ពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តកំណែ ទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង ស្របតាមឆន្ទៈនិងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ ប្រជាជន ក្រោមការដឹកនាំដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ បានថ្លែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតគោរពជូន សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ដល់ សុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី មិនថាយប់ឬថ្ងៃ និយាយជារួម និងនិយាយឡែកសម្រាប់ខេត្តកំពង់ធំតាមរយៈវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ក្នុងខេត្តកំពង់ធំ នាពេលកន្លងមកក៏ដូចជាក្នុងពេលថ្មីៗនេះ។ការលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋគឺជាការងារស្នូលរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងរដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

នាគសមុទ្រ