បុរសត្រូវបានស្លាប់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង

0

ឧត្តរមានជ័យ៖ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤:៤៥នាទី បានទួទលព័ត៌មានពីកងទ័ពប្រចាំការនៅទិសប្រាសាទតាមាន់ ថា នៅវេលាម៉ោង០៦:៤៥នាទី មានករណី មនុស្សស្លាប់ នៅចំណុចផ្លូវកែងទី១ឡើងប្រាសាទតាមាន់ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្រោយទទួលព័ត៌មាន លោក វរសេនីយ៍ទោ រុន រ៉ាឌី អធិការនគរបាលស្រុកបន្ទាយអំពិល បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកមន កម្លាំងកងរាជអាវុធហត្ថស្រុក កងទ័ពប្រចាំការទិសប្រាសាទតាមាន់ លោកគ្រូពេទ្យ លោកមេភូមិ ប្រជាការពារ ធ្វេីការ ហ៊ុំព័ទ្ធកន្លែងកើតហេតុ ។
ការពិនិត្យ សាកសព ភេទប្រុស ពុំស្គាល់អត្តសញ្ញាណ មានសភាពហើមស្អុយ ដេកបែរក្បាលទៅទិសខាងលិច គ្មានអាវ ស្លៀកខោជើងខ្លីពណ៌សប្រផេះ មានស្នាមដាច់រលាត់ត្រង់ពោះ ស្នាមមុតក្បាលជង្គង់ផ្នែកខាងស្ដាំ និងមានស្នាមសាក់រូបផ្កាយលើដើមទ្រូងខាងឆ្វេង ស្នាមសាក់បេះដូងលើដើមទ្រូងខាងស្ដាំ ក្បែសាកសពមាន ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1A-0168 ចំនួន ១គ្រឿង សភាពបែកបាក់ទាំងស្រុង ។
ការសន្និដ្ឋាន ៖យោងតាមកាបំភ្លឺ និងពិនិត្យ សាកសពស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍(បង្កឡើងដោយខ្លួនឯង៕ដោយ៖ភ្នំដងរ៉ែក