បន្ទាយមានជ័យ: អាជីវករខ្មែររាប់សិបរាប់រយនាក់លក់ទំនិញក្លែងកម្មសិទ្ធិបញ្ញាលើកគ្នាធ្វើបាតុកម្មសុំអន្តរាគមន៍ពីអាជ្ញាធរកម្ពុជានៅមុខសាលាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី ២៨កុម្ភ:ឆ្នាំ២០១៧នេះ។
អាជីវករជាបាតុករបានប្រាប់ព្រឹកថ្ងៃទី២៨កុម្ភ:ថា: ពួកខ្លួនបានទាក់ទង់ បង្កូកគ្នាពីមុនមក ហើយព្រឹកនេះបានប្រមូលផ្តុំធ្វើបាតុកម្មអហឹង្សារនៅមុខសាលាក្រុងប៉ោយប៉ែតដើម្បីស្នើសុំអន្តរាគមន៍ដល់អាជ្ញាធរ សមត្ថកិច្ចកម្ពុជាគ្រប់ថ្នាក់ គ្រប់ជំនាញរបស់កម្ពុជាដើម្បូីទាក់ទង់ចចារ សម្របសម្រួលនឹងភាគីថៃដើម្បីបន្តអនុគ្រោះ យោគយល់ ពន្យាដល់ការលក់ដូរទំនិញប៉ះពាល់កម្មសិទ្ធិបញ្គានៅក្នុងតូប ស្តង់នៃអគារដំបូលខៀវនិងកន្លែងផ្សេងទៀតនៃក្រុមផ្សាររោងក្លឿ។ពោលគឺកុំទាន់បង្ក្រាបក្តៅដៃពេក។
អាជីវករជាបាតុករតវ៉ាដែលមានការរៀបចំនេះ និងមួយចំនួនជាប្រពន្ធ កូន សាច់ញាតិមន្ត្រូីអាជ្ញាធរ សមត្ថកិច្ចកម្ពុជានៅសាលាក្រុង សង្កាត់និងច្រកទ្វារព្រំដែនប៉ោយប៉ែតផងដែរ បានបោះពុម្ពនិងសរសេរដៃនូវញត្តុិគោរពផ្ញើជូនសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរដើម្បីសុំអន្តរគមន៍ទៅរាជរដ្ឋាភិបាលយោធាថៃ។
លិខិតសរសេរថា អាជីវករខ្មែរលក់ដូរនៅផ្សារថៃជាង១តូបនៅផ្សាររោងក្លឿបានរងការគាបសង្កត់ ចាប់ និងបិទអាជីវកម្មមិនអោយលក់ដូរស្រួល។ពោលគឺបានរងនូវការធ្វើទុក្ខបុកម្នេញ បង្កការលំបាក រងអំពើអយុត្តិធម៍…។
ចំណែកអាជីវករ កម្មកររកសុីត្រីស្រស់នាំណីកម្ពុជាទៅថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបាននិយាយដែរថា: ពួកខ្លួនក៏ស្នើសុំអន្តរាគមន៍ពីអាជ្ញាធរ សមត្ថកិច្ចកម្ពុជាទៅសមភាគីថៃដើម្បីស្នើសុំកុំតម្លើងថ្លៃពន្ធនាំត្រីស្រស់ (ត្រីរ៉ស់និងឆ្តោះ)ពីកម្ពុជាទៅផ្សាររោងក្លឿចំនួន១.២០០បាតឬ១.៥០០បាត/១០០គក្រត្រី។ពោលគឺសុំរក្សាតម្លៃពន្ធចាស់៣៥០-៤០០បាតឬអាចឡើងដល់ត្រឹម៥០០-៦០០បាត/១០០គក្រត្រី។
ការតវ៉ានេះ ចំពេលដែលភាគីថៃនឹងបញ្ជប់ឱសានវាទ ហើយអនុវត្តវិធានការថ្មីពីថ្ងៃទី១មីនាឆ្នាំ២០១៧តទៅនូវករណីទាំង២។ពួកគេស្មើទទូចថា សុំភាគីថៃរក្សាការអនុវត្តចាស់ដដែល។
យោងអាជីវករខ្មែរលោកឆេង អ្នកលក់ដូរទំនិញរំលោភកម្មសិទ្ធិបញ្ញា ប្រាប់ថា នៅរសៀលនេះ ពួកខ្លួននឹងទៅប្រជុំជាមួយមន្ត្រីពាណិជ្ជកម្ម មន្ត្រីជំនាញកម្មសិទ្ធិបញ្ញានិងក្រុមហ៊ុនអាមេរិកកាំងជាម្ចាស់ទំនិញរងការរំលោភ ក្លែងម៉ាកសញ្ញាដែលមានបញ្ហានេះផងដែរ។
បាតុកម្មនេះបានរំសាយវិញនៅព្រឹកថ្ងៃដដែល បន្ទាប់ពីមន្ត្រីអាជ្ញាធរ សមត្ថកិច្ចក្រុងបានមកទទួលសេចក្តីស្នើអន្តរាគមន៍និងញត្តិពីពួកគេ៕ដោយ:ឃិន គន្ធា