ព្រះវិហារ៖ ស្នាក់ការគណៈបក្សប្រជាជនកម្ពុជាស្រុកជាំក្សាន្ត បានរៀបចំប្រារព្ធពិធីសំណេះសំណាល ជាមួយបេក្ខជនឈរ ឈោះបោះឆ្នោតក្រុមព្រឹក្សាឃុំអាណត្តិទី៤ នៅរសៀលថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ស្រី ឌឹក សមាជិកគណៈកម្មាធិការ
កណ្តាល និងជាប្រធានក្រុមការងារ ចុះជួយស្រុកជាំក្សាន្ត និងឯកឧត្តម គោ ស៊ុប៊ុនសឿត សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការ គណៈបក្សខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកជាំក្សាន្ត រួមទាំងសមាជិក សមាជិកា គណៈបក្សប្រជាជនកម្ពុជា មកពីបណ្តាឃុំទាំង០៨ ក្នុងស្រុកជាំក្សាន្ត សរុប១៥០នាក់ ។
អភិបាលស្រុកជាំក្សាន្ត លោក ជា គឹមសេង និងប្រធានគណៈបក្សស្រុក បានបញ្ជាក់ថា គណៈកម្មាធិការ គណៈបក្សប្រជាជនកម្ពុជាស្រុកជាំក្សាន្តមាន ១ គណៈកម្មាធិការបក្សស្រុក ៨ គណៈកម្មាធិការគណបក្សឃុំ ៥៣ សាខាបក្ស ១,៦០៩ ក្រុមបក្ស និងមានសមាជិកសរុប ២០,១៣០នាក់។ លោកបន្តថា សម្រាប់ ការងារបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ខាងមុខនេះ ស្រុកជាំក្សាន្តមានការិយាល័យបោះ ឆ្នោតចំនួន ៦៨ ការិល័យ ប្រជាពលរដ្ឋបានមកចុះឈ្មោះបោះឆ្នោតចំនួន២៧,៣៦៤នាក់ ក្នុងនោះសមាជិបក្ស មានចំនួន ២៤,៨៩៤នាក់ ។
ឯកឧត្តម គោ ស៊ុប៊ុនសឿត សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការ គណៈបក្សខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកជាំក្សាន្ត មានប្រសាសន៍ថា កត្តាដែលធ្វើឲ្យគណបក្សមានជ័យជំនះ ក្នុងការ បោះឆ្នោតជ្រើសរើសឃុំសង្កាត់អាណត្តិទី៤ខាងនេះបាន គឺពឹងអាស្រ័យលើបងប្អូនជាសមាជិក សមាជិកា ទាំងអស់ ជាអ្នកគៀងគរ ក៍ជាជុំរុញបន្ថែមឲ្យសមាជិក សមាជិកាយើងទាំងអស់នៅតាមមូលដ្ឋាន ក្នុងឃុំសង្កាត់ នីមួយៗ ដែលពួកគាត់បានមកចុះឈ្មោះ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ ដើម្បីតបស្នងសងគុណជូនគណៈបក្សប្រជាជន ដែលជាអ្នកធ្វើឲ្យប្រទេសមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ។
ក្នុងនោះដែលឯកឧត្តម ស្រី ឌឹក សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ ចុះជួយស្រុកជាំក្សាន្ត ក៍បានធ្វើការជុំរុញបន្ថែមឲ្យអាជ្ញាធរស្រុក ត្រូវធ្វើការសហការមួយ ភូមិ ឃុំ ចុះក្តាប់សភាពការផ្ទាល់ ឲ្យដល់ផ្ទះដែលពួកគាត់រស់នៅ មិនត្រូវអង្គុយនៅតែក្នុងការិយាល័យ ទូរស័ព្ទយករបាយការណ៍នោះទេ គឺត្រូវយកមូលដ្ឋានដែលពួកគាត់រស់នៅធ្វើជាមូលដ្ឋានដឹកនាំ បើមិនដូច្នោះទេ គឺមិនស្របទៅតាមអនុសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានដាក់ចេញក្នុងអង្គសន្និបាទនៅទីក្រុងភ្នំពេញកន្លងមក ។ ឯកឧត្តម បន្តថា ប្រធានបក្សស្រុក ត្រូវបន្តចុះធ្វើបច្ចុប្បន្នភាពដល់យុវជន ដែលទើបគ្រប់អាយុ១៨ឆ្នាំ ដើម្បីបង្កើតជា ក្រុមបក្ស បន្ថែមទៀត ៕សួនលីណា