បុរស​ជនជាតិ​បរទេស​ម្នាក់​បើករថយន្ត​បុក​ម៉ូតូ​អូស​គៀប​ជាប់​ពីក្រោម​រថយន្ត​រងរបួស​ធ្ងន់​២​នាក់​

0

​ភ្នំពេញ ៖ បុរស​ជនជាតិ​បរទេស​ម្នា​ក់បាន​បើករថយន្ត​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង​ជិះ​ដោយ​បុរស​២​នាក់​បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ហើយ​រថយន្ត​បង្ក​មិនបាន​ឈប់​នៅ​ទទួលខុសត្រូវ​នោះទេ បាន​ព្យាយាម​បើករថយន្ត​រត់​ទាំង​គៀប​ជាប់​ម៉ូតូ​នៅ​ពីក្រោម​រថយន្ត ត្រូវបាន​សមត្ថកិច្ច​ឃាត់​ជាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​ទៀបភ្លឺ​

ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៤ នៅត្រង់ចំណុច​ស្ពាន​នាគ​វត្តភ្នំ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​ ​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BD-7696 ជិះ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម

ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ​ស្ពាន​នាគ​វត្តភ្នំ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បណ្ដោះអាសន្ន 5347 បើកបរ​ដោយ​បុរស​ជនជាតិ​បរទេស​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក៏បាន​បុក​ចំ​ម៉ូតូ​ពេញទំហឹង បណ្ដាលអោយ​បុរស​២​នាក់​ហោះ​ផ្លោង​ចេញពី​ម៉ូតូ​រងរបួស​

ធ្ងន់ បន្ទាប់ពី​កើតហេតុ​រថយន្ត​បង្ក​មិនបាន​ឈប់​នៅ​ទទួលខុសត្រូវ​នោះទេ គឺ​បាន​បន្ថែម​ល្បឿន​ទៅមុខ​ដើម្បី​គេចខ្លួន​ទាំង​ម៉ូតូ​គៀប​ជាប់​ពីក្រោម​រថយន្ត​អូស​បែក​ផ្កាភ្លើង​ព្រៀកៗ រហូតមកដល់​ចំណុច​ផ្លូវ​លេខ​៤៤៨​កែង​និង​ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​រថយន្ត​រួមទាំង​អ្នកបើកបរ​បានតែ​ម្ដង ។ ភ្លាមៗ​ប្រជាពលរដ្ឋ​ដែល​បាន​ជិះ​ដេញតាម​ពីក្រោយ​

រថយន្ត​បង្ក​មានការ​ខឹងសម្បារ​និង​អ្នកបើកបរ​ដែលជា​ជនជាតិ​បរទេស​នោះ​យ៉ាងខ្លាំង​ក៏បាន​វាយ​អ្នកបើកបរ​បណ្ដាលអោយ​រងរបួស ហើយក៏​ត្រូវ​សមត្ថកិច្ច​នាំខ្លួន​អ្នកបើកបរ​ទៅរក​កន្លែង​មាន​សុ​វត្តិភាព ដោយ​ព្រោះ​ប្រជាពលរដ្ឋ​មាន​គ្នាច្រើន​សមត្ថកិច្ច​មិនអាច​គ្រប់គ្រង​បាន​។ បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ឯកជន​ដឹក​

បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕Image2 Image3 Image4 Image5 Image1