សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងចុះចែកអំណោយក្រោយការឆេះផ្ទះប្រជាពលរដ្ឋនៅស្រុកស្រែអំបិល

0

ខេត្តកោះកុង: នៅព្រឹកថ្ងៃទី២៨ខែគុម្ភះឆ្នាំ២០១៧អនុសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងដឹកនាំក្រោមវត្តមានលោក ប៑ុន លើត ជា ប្រធានកិត្តិយស និងជាអភិបាលខេត្តកោះកុង បានពាំនាំអំណោយ យកទៅ ចែកជូនប្រជាលរដ្ឋ រងការឆេះផ្ទះ កាលថ្ងៃទី២៧ ខែ គម្ភះ ចំនួន០៥គ្រួសារ នៅភូមិ ត្រពាំង ឃុំស្រែអំបិល ស្រុក ស្រែអំបិល ខេត្តកោះកុង ដោយ០១គ្រួសារ ទទួលបានអង្ករ ៥០ គីឡូក្រាម របស់របរ ប្រើប្រាស់ ជាច្រើនមុខ ទៀត និង ថវិការ ២០មុឺនរៀល ចំពោះផ្ទះ០៣ខ្នង ចំណែក០២ខ្នងទទួលថវិការ១០មុឺនរៀល។
លោក ប៑ុន លើត អភិបាលខេត្តបានប្រសាសន៍ ថារដូវនេះ ជារដូវក្តៅ សូមបងប្អូនប្រជាពលរដ្ឋត្រូវ មានកាប្រុងប្រយ័ត្ន ខ្ពស់បំផុតរព្រោះ អាចមានហានិភ័យក្នុងការឆេះ និងអោយបាត់បង់ទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា។