ធ្លាក់បាឡុងកំពុងដឹកភ្ញៀវទេសចរចុះមកដល់ដី ដោយមិនដឹងមូលហេតុ សំណាងល្អមិនគ្រោះថ្នាក់ ដល់ភ្ញៀវទេសចរ

0

សៀមរាប៖ បាឡុងធ្លាក់ចុះមកដល់ដី ដោយមានដឹកភ្ញៀវ ទេសចរបរទេស មួយក្រុម និងអ្នកបញ្ជារ សរុបចំនួន០៩នាក់ កំពុងជិះកំសាន្ត ចេញពីភូមិសាស្ត្រ ស្រុកប្រាសាទបាគង ដើម្បីមើលទេសភាព ស្រាប់តែមកដល់ ចំណុចសង្កាត់ទឹកវិល ក៏ធ្លាក់ចុះក្រោម ដល់ដី ដោយមិនដឹងមូល

ហេតុ តែសំណាងល្អ មិនមានភ្ញៀវ ទេសចរណាម្នាក់ រងរបួសនោះទេ។ ហេតុការណ៍នេះ កើតឡើងនៅ វេលាម៉ោ ៦និង៣០នាទី ថ្ងៃទី០៣ខែមិនា ឆ្នាំ២០១៧ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកវិល ក្រុងសៀមរាប។ លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាល ក្រុងសៀមរាប បានឲ្យដឹងថា នៅក្នុងបាឡុងនោះ មានដឹកភ្ញៀវទេសចរ និងអ្នកបញ្ជារ បាឡុងសរុបចំនួន០៩នាក់ កំពុងជិះកំសាន្ត ចេញពីភូមិសាស្ត្រ ស្រុកប្រាសាទបាគង មកដល់ចំណុចកើតហេតុ ក៏ចុះក្រោម ដល់ដី ដោយមិនដឹងមូលហេតុ ។ លោកបន្តថា ក្នុងហេតុការណ៍នេះ មិនមានអ្នកណាម្នាក់ រងរបួសឡើយ ក្រោយកើតហេតុ ភ្លាមៗ រថយន្តរបស់ ក្រុមហ៊ុនបាឡុង បានមកដឹកភ្ញៀវ ទេសចរ ចេញទៅបាត់អស់។
ភ្ញៀវទេសចរ ដែលបានជិះ បាឡុង ធ្លាក់នេះ មានជនជាតិ កូរ៉េ បួននាក់ អឺរ៉ុប ៤នាក់ និងខ្មែរ មួយនាក់ ជាអ្នកបញ្ជារ បាឡុង ហើយការធ្លាក់បាឡុងនេះ គេបានដាក់ការសង្ស័យថា បណ្តាលមកពី អស់ហ្គាស៕