ប្រជុំបូកសរុបលទ្ធផលការងារយោធាប្រចាំខែកុម្ភះនិងដាក់ចេញទិសដៅអនុវត្តបន្តខែមិនាឆ្នាំ២០១៧កងពលតូចអន្តរាគមន៍លេខ៩!

0

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៧ កងពលតូចអន្តរាគមន៍លេខ៩ បានប្រជុំបូកសរុបលទ្ធផលការងារយោធាខែកុម្ភះ ដោយគិតចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៧ និងដាក់ចេញ ទិសដៅអនុវត្តបន្តខែមិនាឆ្នាំ២០១៧ ក្រោមអធិបតីភាព

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ រួមទាំងវត្តមានឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង កងពលតូចទាំងបី ចំណុះកងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញចូលរួមផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង ចាន់ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ បានបញ្ជាក់ថា អង្គភាពបានធ្វើការអប់រំចិត្តសាស្ត្រនៅនិងកន្លែងបានចំនួន.០៤លើក រយះពេល៧ម៉ោងនិង៣០នាទី ខ្លឹមសាររួមមាន៖ វិន័យ ទូរទៅរបស់កងយោធពលខេមរភូមិន្ទ ផ្សព្វផ្សាយបទបញ្ជាលេខ០១ និងលេខ០២ បទបញ្ជា០៦ចំណុច យុទ្ធសាស្ត្រ ០៣ សកម្មភាព១០ និងបទបញ្ជា១១ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានចាត់បញ្ជូនសិក្ខាកាមចំនួន .០២នាក់ទៅរៀន ជំនាញបញ្ជាការ សេនាធិការ ០១នាក់ និងជំនាញបច្ចេកទេស០១នាក់ ។
លោកវរសេនីយ៍ឯក ហ៊ីម ហាប់ នាយការិយាល័យទី១ កងពលតូចអន្តរាគមន៍លេខ៣ បានអានព្រះ រាជក្រិត្សលេខ.ម.ស.រ.ក.ត.០២.១៧.០៨២ របស់សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាច់ដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ ចំនួន០៣រូប ថ្នាក់វរសេនីយ៍ទោ ០៥ និងផ្លាស់ប្តូរមុខងារ តួនាទីភារកិច្ច ចំនួន០២នាក់ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ និងជាបញ្ជាការកងពលធំអន្តរាគមន៍ លេខ៣ បានថ្លែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង សាម្គីភាពល្អសម្រាច់បានតួនាទីគួរភារកិច្ចគួរជាទីមោទនៈ ។ ឯកឧត្តម ក៍បានជម្រុញបន្ថែម នូវទិសដៅបន្តឆ្នាំ២០១៧ ដែលអគ្គបញ្ជាការក្រសួងការពារជាតិបានដាក់ចុះ ពិសេសបទបញ្ជា១១ចំណុះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាបានដាក់ចេញ ហើយក៍ត្រូវបន្តចុះជួយបងប្អូនប្រជាពលរដ្ឋ ដែលមាន ជីវភាពទីទាល់ក្រគ្មានទីពឹង និងបន្តយកចិត្តទុកដាក់ដោះស្រាយជូនពួកគាត់់ឲ្យបានទាន់ពេលវេលា ដែលពួកគាត់ ជួបការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ពិសេសជម្រុះចោលឲ្យអស់ នូវអ្វីដែលជាចំណុចអវិជ្ជមាន និងភាពអសកម្មនាពេលកន្លងមក ។ បន្ទាប់មកឯកឧត្តម និងក្រុមការងារ បានបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីក្តាប់អំពីបញ្ហាដែលកំពុងប្រឈមនានា ប្រចាំថ្ងៃរបស់ពួកគាត់ ។ ក្នុងនោះដែរឯកឧត្តម និងក្រុមការងារ បានចែកជូនថវិការដល់បងប្អូនប្រជាពលរដ្ឋចំនួន ៤១នាក់ ក្នុងម្នាក់២ម៉ឺនរៀល ៕សួនលីណា