កំពង់ស្ពឺ=នៅព្រឹកថ្ងៃទី ០៥ខែមិនា ឆ្នាំ២០១៧នេៈស្រ្តីក្នុងខេត្តកំពង់ស្ពឺ ប្រម៉ានជាង ៦០០នាក់បានមកជួបជុំគ្នាដើម្បីប្រារព្ធទិវាអន្តរជាតិនារី ៨មិនាក្រោមវត្តមានលោកជំទាវ
ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា និងព្រឹទ្ធសភា និងអធិការកិច្ច លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមនិងមន្ត្រីរាជការ បងប្អូនជាស្ត្រីនៅតាមមូលដ្ឋានប្រម៉ាណ៦៥០ នាក់ ។ មានមតិស្វាគមន៏ក្នុងឪកាសនោៈ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា ទិវាអន្តរជាតិនារី ៨មិនាឆ្នាំនេៈពិតជាមានអត្ថន័យ ដោយកម្ពុជាបាន ជ្រើសរើសប្រធានបទ(ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនៈភាព)ជាការពិត ស្ត្រីកម្ពុជាក៏ជាក្នុងពិភពលោក គឺមានគោលបំណងរំលឹកពីការតស៊ូរបស់នារីទូទាំងពិភពលោក ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើគ្នា រវាងបុរស និងស្ត្រី ហើយក៏មានស្នាដៃនិងសមិទ្ធផលនានាដូចគ្នាទៅនិងបុរសដែរ ។ ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ស្ត្រីមានសិទ្ធិគ្រប់គ្រាន់ មានតួរនាទីធំៗនៅតាមអង្គភាពសំខាន់ៗគ្រប់អង្គភាពរបស់រាជរដ្ឋាភិបាល ។លោកអភិបាលបន្តថា អាជ្ញាធរខេត្តកំពង់ស្ពឺ បានបំផុស និងគៀគរប្រជាពលរដ្ឋកម្ពុជា ឲ្យធ្វើការរួមគ្នា ដើម្បីឈានទៅសំរេចបាន នូវសកម្មភាពពិតប្រាកដ រវាងបុរស និងស្ត្រី ។ ហើយអាជ្ញាធរខេត្តបានធ្វើការប្តេជ្ញាចិត្ត ដ៏ខ្ពស់ ក្នុងការដោះស្រាយបញ្ហារបស់ស្ត្រី អំពីភាពក្រីក្រ អំពីការអប់រំសុខភាព អំពើហឹង្សា នារីក្នុងរចនាសម្ព័ន្ធនយោបាយ និងសេដ្ឋកិច្ច តួនាទីនារីក្នុងការធ្វើសេចក្តីសំរេចចិត្ត យន្តការលើកកម្ពស់ការរីកចំរើនរបស់នារី សិទ្ធិរបស់នារី នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងបានអញ្ជើញតំណាងនារីចូលរួមរាល់កម្មវិធីធនានាក្នុងន័យឲ្យស្រ្តីមានតួរនាទីស្មើគ្នា និងអនុញ្ញាតិឲ្យនារីដោៈស្រាយកិច្ចការផ្សេៗតាមមូលដ្ឋាន បានប្រាស្រ័យជាមួយប្រជាពលរដ្ឋគ្រប់រូបភាព ។
លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានមានប្រសាសន៍ថា ពិធីរំលឹកខួបលើកទី១០៦ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៧នេះប្រព្រឹត្តទៅក្រោមប្រធានបទ(ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនៈភាព)គឺជាប្រធានបទយ៉ាងល្អប្រពៃស្របតាមការដឹកនាំរបស់រាជរដ្ឋភិបាលបច្ចុប្បន្នកំពង់មានការអភិវឌ្ឍន៏ដែលស្ត្រីគ្រប់រូបបានឃើញស្រាប់ និងបានឮគ្រប់ៗគ្នា ។លោកជំទាវបន្តថា ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ ដែលបន្ទាប់ពីបានរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ថ្នាក់ដឹកនាំកំពូលរបស់គណប្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឲ្យមានការប្រារព្វពិធីរំលឹកខួបនៃការទទួលស្គាល់សិទ្ធិស្ត្រីនេះ នៅតាមស្ថាប័នគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស រហូរដល់បច្ចុប្បន្ននេះ រួមជាមួយនឹងការយកចិត្តទុកដាក់ផ្តល់តម្លៃយ៉ាងខ្ពស់ពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានបង្កលក្ខណៈឲ្យមានការតែងតាំង តម្លើងឋានៈតួនាទីស្ត្រីជាបន្តបន្ទាប់ និងបង្កើនអាយុចូលនិវត្តរបស់មន្ត្រីរាជការនិយោជិតនារី ដែលជាវិធានការបន្ទាន់ ដើម្បីលើកកំពស់ការចូលរួមរបស់ស្ត្រីនៅក្នុងសង្គមកម្ពុជា ។លោកជំទាវបញ្ជាក់ចុងក្រោយថា ក្នុងនាមយើងជាម្តាយ ត្រូវមានការណែនាំដល់កូនចៅពីផលប៉ៈពាល់បញ្ហាគ្រឿងញៀន ក្នុងនោះការមិនគោរពច្បាប់ផងដែរ ដើម្បីកូនចៅរបស់យើងបានគេចផុតពីការប្រើប្រាស់គ្រឿងញៀន ហើយឈប់ចាញ់បោកពួកក្រុមជួញដូរគ្រឿងញៀន កសាងខ្លួនឲ្យបានទាន់ពេលវេលាដើម្បីអនាគតក្រុមគ្រួសារយើង ៕