កិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពរយះពេល៦ខែនិងលើកទិសដៅអនុវត្តន៍កម្មវិធីកាងាររបស់អនុគណះកម្មការ បង្ការទប់ស្កាត់ និងបង្រ្កាប់គ្រឿងញៀនខុសច្បាប់តាមច្រក

0

សៀមរាប៖ នៅរសៀលថ្ងៃទី៦ខែមិនាឆ្នាំ២០១៧ក្នុងខេត្តសៀមរាបនៅស រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពរយៈពេល ៦ ខែនិងលើកទិសដៅអនុវត្តន៍កម្មវិធីកាងាររបស់អនុគណះកម្មការ បង្ការទប់ស្កាត់ និងបង្រ្កាប់គ្រឿងញៀនខុសច្បាប់តាមច្រកក្រោម អធិបតី
ភាព ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្នមន្រ្ដីក្រសួងយុត្តិធម៍ និងជាប្រធាន គណះកម្មការ បង្កាទប់ស្កាត់និងបង្រ្កាប់បទល្មើសគ្រឿងញៀនខុសច្បាប់តាមច្រក ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្រ្ដីពាក់ព័ន្ធគ្រប់ស្ថាប័ន្ដ មកពីបណ្ដាខេត្តក្រុងទូទាំងប្រទេសជាច្រើននាក់ផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋានរបស់គណះកម្មការ បង្ក ទប់ស្កាត់ និងបង្រ្កាប់បទល្មើសគ្រឿងញៀនខុសច្បាប់តាមច្រកបាន អានសេចក្ដីប្រកាសរបស់គណះកម្មការ បង្ក ទប់ស្កាត់ និងបង្រ្កាប់បទល្មើសគ្រឿងញៀនខុសច្បាប់តាមច្រក និងមានប្រសាសន៍សង្កត់ធ្ងន់លើការបង្រ្កាប់គ្រឿងញៀនដោយសុំអោយកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទរួមទាំងមន្រ្ដីនានាគ្រប់ស្ថាប័ន្ដទាំងអស់សហការទប់ស្កាត់ ធ្វើយ៉ាងណាមិនអោយមានគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវទប់ស្កាត់ការនាំចូល នាំចេញសារធាតុញៀនគ្រប់ប្រភេទ អោយបានដាច់ខាត ត្រូវទទួលខុសត្រូវប្រសិនបើមានករណី លក់ ចែកចាយ និងប្រើប្រាស៎គ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន យើងសហការ ជុំរុញការទប់ស្កាត់គ្រឿងញៀនតាមច្រកព្រំដែនអន្ដរជាតិ តាមច្រកប្រលានអាកាសយានដ្ឋានអន្ដរជាតិ តាមច្រកកំពង់ផែនអន្ដរជាតិ និងច្រករបៀងផ្សេងៗ ដោយសហការជាមួយសមត្ថកិច្ចតាមច្រកទាំងអស់ ដោយមានការលើកទឹកចិត្តសមត្ថកិច្ចក្នុងការបង្រ្កាប់ក្នុង១គឺឡូថ្នាំញៀន គឺជូន១ម៉ឺនដុល្លាផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអន្តោប្រវេសន៍និងជាប្រធានអនុគណះកម្មការទី២ បកស្រាយបន្ថែមខ្លឹមសារផែនសកម្មភាព និងទិសដៅអនុវត្តការបង្ករទប់ស្កាត់និងបង្រ្កាប់គ្រឿងញៀនខុសច្បាប់តាមច្រក បន្ទាប់មក

ឯកឧត្តម អង្គ វង្សវឌ្ឍ នា រដ្នមន្រ្ដីក្រសួងយុត្តិធម៍ និងជាប្រធាន គណះកម្មការ បង្កាទប់ស្កាត់និងបង្រ្កាប់បទល្មើសគ្រឿងញៀនខុសច្បាប់តាមច្រកបានមានប្រសាសន៍សំណេះសំណាលបើកកម្មវិធី និងបានសង្កត់ធ្ងន់លើការបង្រ្កាប់គ្រឿងញៀននេៈត្រូវមានការសហការណ៍ពីក្រុមគ្រួសារ ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ អាជ្ញាធរភូមិឃុំ ស្រុក ខេត្ត ក្រុង សមត្ថកិច្ច និងកងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងសហការជាមួយបរទេសផងដែរ ទើបអាចបង្កានិង បង្រ្កាប់គ្រឿងញៀនបាន ប្រសិនបើយើងពុំមានការបង្រ្កាប់ទប់ស្កាត់ទេ យុវជន យុវតី រួមទាំងអ្នកបើកបរ កម្មករ សិស្ស និងក្មេងៗ សុទ្ធតែប្រើប្រាស់សារធាតុញៀន ក្នុងប៉ុន្មានឆ្នាំខាងមុខនិងពោរពេញទៅដោយគ្រឿងញៀន ដូច្នេះខ្ញុំសុំជំរុញផែនការទាំងនេះក្នុងការអនុវត្តន៍អោយមានប្រសិទ្ធិភាព៕