កំពត៖ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧រដ្ឋបាល ខេត្តកំពតបើកកិច្ចប្រជុំ សាមញ្ញលើកទី៣៤របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ក្រោម អធិបតីភាព ឯកឧត្ដមអ៉ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមចាន់ ចេស្ដាអភិបាលនៃគណៈភិបាលខេត្ត។របៀបវារៈនៃកិច្ចប្រជុំរួមមាន៖១-ពិនិត្យ និងអនុម័ត លើរបៀបវារៈនៃកិច្ចប្រជុំ សាមញ្ញលើកទី៣៤របស់ក្រុមប្រឹក្សាខេត្ត។២-ពិនិត្យ និងអនុម័ត លើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៣របស់ក្រុមប្រឹក្សាខេត្ត។៣-ពិនិត្យនិងអនុម័ត លើរបាយការណ៍លទ្ធផលសម្រេចបានក្នុង ខែកុម្ភៈ ឆ្នាំ២០១៧របស់រដ្ឋបាលខេត្ត។៤-ពិនិត្យនិងអនុម័ត លើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តី បុគ្គលិកសាលាខេត្តសម្រាប់ខែមករាឆ្នាំ២០១៧។
៥-ពិនិត្យ និងអនុម័តលើការបិទបញ្ជី និងរបាយការណ៍បូកសរុបទូទាត់ថវិកាខេត្តសម្រាប់ឆ្នាំ២០១៦។៦-បញ្ហាផ្សេងៗ និងប្រកាសអំពីព័ត៌មានកិច្ចប្រជុំក្រុមប្រឹក្សាសាមញ្ញលើឋកទី៣៥ នៅថ្ងៃទី៦ខែកុម្ភៈឆ្នាំ ២០១៧៕