ខេត្តរតនគិរីៈ មនុស្ស៤នាក់ ក្នុងនោះត្រូវបានគេឲ្យដឹងថា មានអនុប្រធានពន្ធនាគារខេត្តម្នាក់ផងដែរ បានរងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅមុខពន្ធនាគារខេត្តរតនគិរី។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា ជនរងមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបុកគ្នាពេញទំហឹងតែម្ដង។ ជនរងគ្រោះឈ្មោះ កង ទីន អាយុ៤២ឆ្នាំ មុខរបរ អនុប្រធានពន្ធនាគារខេត្ត រីឯ៣នាក់ផ្សេងទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកម៉ូតូ សមត្ថកិច្ចដឹកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕ដោយ: យក្ខឡោម