លោក ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលរតនគិរី នឹងលោកជំទាវ បានចុះចែកអំណោយដល់ប្រជាពលរដ្ឋ៣ គ្រួសារដែលអគ្គីភ័យឆាបឆេះផ្ទះកន្លងទៅថ្មីៗនេះ

0

ខេត្តរតនគិរី: នៅរសៀលថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៧ លោក ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលរតនគិរី នឹងលោកជំទាវ អមដំណើរដោយអភិបាលក្រុងបានលុង ចៅសង្កាត់កាចាញបាននាំយកអំណោយរបស់ឯកឧត្តមផ្ទាល់ជូនដល់ប្រជាពលរដ្ធ ៣គ្រួសារដែលរងគ្រោះមហន្តរាយភ្លើងឆេះ

ផ្ទះ នៅភូមិ ២ សង្កាត់កាចាញ ក្រុងបានលុង។អំណោយផ្តល់ជូនក្នុង១គ្រួសារមាន អង្ករ៥០ គីឡូក្រាម ភួយ២ ខ្នើយ២ មុង៣ កន្ទេល១ ទឹកសុីអីុវ១យួរនឹងថវិកា១០០០០០មឺុនរៀល។

ដោយឡែកគ្រសារមានកូន៩នាក់បានលុយ២០មុឺនរៀលផងដែរ ៕ដោយ: យក្ខឡោម