អភិបាលខេត្តព្រះវិហារ ចុះដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ ៣ភូមិ នៅស្រុកឆែបជាមួយក្រុមហ៊ុនឡាហ្វែង

0

ព្រះវិហារ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយ ឯកឧត្តម កង សៅគុណ មេបញ្ជាការកដរាជអាវុធហត្ថខេត្ត រួមជាមួយមន្ត្រីជំនាញ បាន

អញ្ជើញចុះដោះស្រាយបញ្ចប់បញ្ហា ទំនាស់ដីធ្លីរវាង ប្រជាពលរដ្ឋ៣ភូមិ ក្នុងឃុំសង្កែ២ ស្រុកឆែប ជាមួយនឹងក្រុមហ៊ុនឡានហ្វែង នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៧។
ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ៣ភូមិ រួមមាន៖ ភូមិសំបូរ ភូមិក្រលោត និងភូមិជោគជ័យ ក្នុងឃុំសង្កែ២ ស្រុកឆែប ជាមួយក្រុមហ៊ុនឡានហ្វែងនេះ គឺកើតឡើងយូរណាស់មកហើយដោយដោះស្រាយមិនចេញ ដែលកត្តាមួយចំនួនបងប្អូន ប្រជាពលរដ្ឋលោកគ្មានភាពជឿជាក់មកលើអាជ្ញាធរដែនដី ដោយស្តាប់តាមការញុះញង់ របស់អង្គការសង្គមស៊ីវិលនានា ធ្វើឲ្យការដោះស្រាយ ត្រូវអូសបន្លាយពេលវេលាខកខាន ក្នុងការបង្ករបង្កើនផល។
ដោយមើលឃើញនូវបញ្ហាបែបនេះ ឯកឧត្តម អភិបាលខេត្តព្រះវិហារ បានដឹកនាំ មន្រ្តីជំនាញចុះទៅដោះស្រាយដល់ទីតាំង ជួបប្រជាពលរដ្ឋដែលមានបញ្ហា ជាលទ្ធផល ឯកឧត្តម បានដាក់ចេញនូវដំណោះ តាមយុទ្ធសាស្ត្រឈ្នះឈ្នះ របស់សម្តេចតេជោ ធ្វើឲ្យប្រជាពលរដ្ឋ និងក្រុមហ៊ុនទទួលយកដោយក្តីសប្បាយចិត្តរៀងៗខ្លួន។
ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការណែនាំ ផ្តល់ផលប៉ះពាល់ដីរបស់ ប្រជាពលរដ្ឋចេញពីក្រុមហ៊ុន បង្កើតសហគមន៍ថែរក្សាព្រៃឈើ សម្រាប់ប្រជាពលរដ្ឋក្នុងឃុំសង្កែរ២ បង្កើតក្រុមការងារ ចុះសិក្សា និងដោះស្រាយផលប៉ះពាល់ដីប្រជាពលរដ្ឋ និងដីក្រុមហ៊ុន និងកំណត់ទីតាំងព្រំប្រទល់ដីក្រុមហ៊ុន និងដីព្រៃសហគមន៍ឲ្យបានច្បាស់លាស់។
បងប្អូនប្រជាពលរដ្ឋបានទទួលយកការដោះស្រាយនេះ ដោយក្តីរីករាយស្វាគមន៍ដោយសន្យាឈប់ ចូលរួមក្នុងចលនាញុះញង់ របស់ក្រុមជនអគតិ និងសកម្មជនដីធ្លីរបស់អង្កការ សង្គមសុវិលមួយចំនួនឡើយ៕
មាន វណ្ណតារា