កាមរីស្វិតផ្ទុកឈើប្រណីតពេញ ត្រូវសមត្ថកិច្ចក្រុងបានលុង​បង្ក្រាប​

0

ខេត្តរតនគិរី៖ កម្លាំងសមត្ថកិច្ចក្រុងបានលុង ដឹកនាំដោយលោក អ៊ុន ស៊ីដេត អភិបាលក្រុងបានលុង បានចុះបង្ក្រាបរថយន្តកាមរីស្វិតមួយគ្រឿង ដែលផ្ទុកឈើប្រណីតពេញប្រៀប កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចភូមិភ្នំ

ស្វាយ សង្កាត់បឹងកន្សែង ស្រុកបានលុង ខេត្តរតនគិរី។លោកអភិបាលក្រុងបានលុងបានឲ្យដឹងថា រថយន្តល្មើសច្បាប់ដែលកម្លាំងបង្ក្រាបនោះ ម៉ាកកាមរីស្វិត ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កណ្ដាល 2A-1675 ដឹកឈើប្រណីតប្រភេទធ្នង់ពេញប្រៀបចេញពីស្រុកកោះញែកខេត្តមណ្ឌលគិរី​ឆ្ពោះចូលក្រុងបានលុងខេត្តរតនគិរី។ចំណែក​ម្ចាស់រថយន្ត ត្រូវបានគេស្គាល់ឈ្មោះ មី ជាមន្រ្តីនគរបាលស្រុកកូនមុំ ដែលឈ្មួញឈើសុះស្លែច្រើនឆ្នាំមកហើយ​។

បច្ចុប្បន្នរថយន្តដឹកបទល្មើស ត្រូវបាន​កម្លាំងក្រុងបានលុងបញ្ជូនមកខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដើម្បីចាត់ការ បន្តតាមនិតិវិធីច្បាប់ ៕ ដោយ: យក្ខឡោម