កិច្ចប្រជុំមន្ត្រីនគរបាលយុត្តិធម៏ស្ដីពីបញ្ហាប្រឈមនិងដំណោះស្រាយក្នុងការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌនិងក្រមព្រហ្មទណ្ឌសាលាដំបូងនិងអយ្យការអមសាលាខេត្តកំពង់ធំ

0

កំពង់ធំ: នៅព្រឹកមិញនេះសាលាដំបូងខេត្តកំពង់ធំបានបើកកិច្ចប្រជុំមន្ត្រីនគរបាលយុត្តិធម៏ស្ដីពីបញ្ហាប្រឈមនិងដំណោះស្រាយក្នុងការអនុវត្តក្រមនីតិវិធី

ព្រហ្មទណ្ឌនិងក្រមព្រហ្មទណ្ឌោលោកអុិតសុធាព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំបានលើកឡើងថាដើម្បីអោយងាយស្រួលក្នុងការអនុវត្តច្បាប់លោកបានស្នើរសុំអោយកងរាជអាវុធហត្ថខេត្តមួយរូបនិងមន្ត្រីនគរបាលខេត្តមួយរូបជាអ្នកបញ្ជូនដីការកោះហៅអោយដល់ដៃសាមុីខ្លួនហើយនិងបង្វិលចុងដីការមកវិញអោយដល់ដៃចៅក្រមចៀសវាងដីការនោះមិនទៅដល់ដៃសាមុីខ្លួនជាមួយគ្នានេះដែរលោកព្រះរាជអាជ្ញាជំរុញអោយកងកម្លាំងមន្ត្រីនគរបាលយុត្តិធម៏ទាំងអស់ខិតខំយកចិត្តទុកដាក់ក្នុងការបង្ក្រាប់បទល្មើសដែលបានកើតឡើងក្នុងខេត្តកំពង់ធំជាពិសេសបទល្មើសគ្រឿងញៀនខណៈដែលបទល្មើសគ្រឿងញៀនដែលបានកើតឡើងក្នុងរយៈពេលពីខែគឺខែមករានិងខែគុម្ភៈមានចំនួនដប់ប្រាំករណីក្នុងនោះឃាត់ខ្លួនជនសង្ស័យបាន៧៦នាក់ក្នុងនោះស្រី៨នាក់បញ្ជូនទៅកាន់សាលាដំបូងខេត្ត៥៣នាក់បញ្ជូនទៅមណ្ឌុលកែប្រែសៀមរាប១០នាក់ធ្វើការអបរំនៅផ្ទះវិញចំនួន១៣នាក់និងករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៤៦លើកលើ៣៧លើកបើប្រៀបធៀបនិងខែមករានិងខែគុម្ភដូចគ្នាកើន៩លើកក្នុងនោះស្លាប់ចំនួន២៣នាក់ស្រី៣នាក់លើ២៤នាក់ថយចុះថយចុះម្នាករបួសធ្ងន់៤២ស្រី៥នាក់ជនបរទេស២នាក់កើនឡើង១២នាក់របួសស្រាល៩នាក់ស្រី៣នាក់ថយចុះ៨នាក់ខូចខាតមធ្យោបាយសារុបចំនួន៧៣គ្រឿងកើនឡើង១៣គ្រឿងក្នុងនោះដែរលោកកែកញចនាអធិការងស្រុកបារាយណ៍បានលើកឡើងថាបញ្ហារដីការកោះហៅ់លើជនជាប់សង្ស័យនោះមានឈ្មោះដដែលៗក៍ប៉ុន្តែជន់នោះកំពុងជាប់ក្នុងពន្ធធនាគាម្យាងវិញទៀតដីការកោះខ្លះមិនបញ្ជាក់ទីលំនៅច្បាស់លាស់ជាមួយគ្នានេះដែរលោកឃនសុកល់ប្រធានសាលាដំបូខេត្តកំពង់ធំបានលើកឡើងថាចំពោះបញ្ហារប្រឈមលោកនិងលើកយកទៅពិភាក្សាជាមួយក្រុមការងារបស់លោកដូចជាការកំណត់ពេលវេលាក្នុងដីការកោះគិតទៅតាមស្រុកជិតឬឆ្ងាយនៅក្នងកិច្ចប្រជុំនេះដែលោកអុិតសុធាព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំបានលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ដែលបានចុះអនុវត្តក្នុងការបង្ក្រាប់ករណីគ្រឿងញៀនលោកជួយឧបត្ថម៤០មុឺនរៀលក្នុងមួយករណី៕