ខេត្តរតនគិរី៖ លោក គិត ទ្រី អភិបាលរងខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកលំផាត់ ។
នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ លោក គិត ទ្រី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក
ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលចូលកាន់មុខតំណែងអភិបាលរងស្រុកលំផាត់ ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលាស្រុកលំផាត់ ។
លោក ស៊ូ ផល្លី ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ នៃក្របខណ្ឌមន្ត្រីក្រមការ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ត្រូវបានតែងតាំងជាអភិបាលរងស្រុកលំផាត់ នៃខេត្តរតនគិរី ដើម្បីបំពេញបន្ថែមក្នុងរចនាសម្ព័ន្ធ ។
លោក គិត ទ្រី ក្នុងនាមតំណាងឲ្យគណៈអភិបាល ក្រុមប្រឹក្សាខេត្ត បានផ្តាំផ្ញើឲ្យលោក ស៊ូ ផល្លី ដែលទើបតែប្រកាសចូលកាន់មុខតំណែងថ្មីនាឱកាសនេះ ត្រូវខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចដែលរាជរដ្ឋាភិបាលបានដាក់ជូន ខិតខំយកចិត្តទុកដាក់សហការដោះស្រាយចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ឆ្លើយតបឲ្យបានទាន់ពេលវេលា ។ដោយ: យក្ខឡោម