ខេត្តរតនគិរី:យុវជនម្នាក់ស៉ីឈ្មួលដឹកឈើប្រណិតបានដួលខ្លួនឯងរងរបួសធ្ងន់កាលពីវេលាម៉ោង២ រសៀលថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧នៅត្រង់ជ្លូវលំមួយខ្សែចំណុចក្រុមហ៊ុនរ៉ែ
មាស ស្ថិតនៅភូមពាក់ ឃំុយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរនគិរី។មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ន សាំង ភេទប្រុសអាយុ១៤ ឆំាជនជាតិខ្មែរ ជិះម៉ូតូកែច្នៃ អត់ស្លាកលេខ មានស្រុកកំណើតនៅទីរួមខេត្តតាកែវ។
មកស្នាក់នៅជាមួយបងប្អូននៅភូមិសោមកានិញ ឃំុសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មន្ត្រីដដែលបានបន្តថា មូលហេតុដឹកឈើប្រណិតប្រភេទសុក្រមមួយដំុធំដួលក្រឡាប់ខ្លនឯងហើយត្រូវឈើសង្កត់ចំក្បាលរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅមណ្ឌលសុខភាពបកែវ ដោយសាររបួសធ្ងន់ពេកបានស្លាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកយកវត្ថតាងទៅរក្សាទុកនៅប៉ុស្ថ៍រងចាំសាច់ញាតិមកទទួលម៉ូតូយកទៅវិញ។
ចំណែកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។សូមបញ្ជាក់ផងដែរថា ករណីដែលឈ្មួញដឹកឈើតាមម៉ូតូដួលស្លាប់ជាច្រើនដងមកហើយដែរ ដោយសារមានជីវភាពក្រីក្រពួកគាត់រកចិញ្ចឹមដើម្បីជីវិតផ្ទាល់ខ្លួន។ ដោយ: យក្ខឡោម