អ្នកទោស០២ នាក់នៅពន្ធធនាគាភ្នំស្វាយហែកគុករត់គេចខ្លួន

0

រតនគិរី៖ អ្នកទោស០២ នាក់នៅពន្ធធនាគាភ្នំស្វាយហែកគុករត់គេចខ្លួនមានអ្នកទោស2នាក់ហែកគុករត់ កាលពីវេលាម៉ោងប្រមាណ៣:០០នាទីរសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧នេះ។ តាមរបាយការណ៍ពីមន្ត្រីពន្ធធនាគាខេត្តបានឲ្យដឹងថា បានជូនដំណឹងដល់

អធិការក្រុង ស្រុុក និង ការិយាល័យជំនាញ ថា មានអ្នកទោសហែកគុករត់ចេញចំនួន២ នាក់
ទី១- ឈ្មោះ រាជ សុភ័ក្រ ពាក់ព័ន្ឋករណីពីបទ លួច
ទី២- ឈ្មោះ ជា ប៊ុនថេង ពាក់ព័ន្ឋករណី គ្រឿងញៀន។របាយការណ៍បានបន្តថា សូមជួយពិនិត្យនិងតាមដានបើបានឃើញត្រូវឃាត់ខ្លួនជាបន្ទាន់ ហើយរាយការណ៍មកផែនព្រហ្មទណ្ឌភ្លាម។

ជុំវិញបញ្ហាខាងលើនេះ លោក ទិន សុវណ្ណនី ប្រធានពន្ធធនាគាភ្នំស្វាយ អ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺបានទេនៅល្ងាចថ្ងៃទី១៦ ខែមិនានេះដោយចុចទូរស័ព្ទចូលមិនមានអ្នកទទួល។
គេឆ្ងល់ថា តើអ្នកទោសរួចដោយវិធីណា ?តើពន្ធធនាគារភ្នំស្វាយ មានមន្រ្តីយាមការពារដែរឬទេ? បើពុំមានទេ គួរស្នើទៅក្រសួងមហាផ្ទៃ សុំនគរបាលសំរាប់យាមការពារអ្នកទោសនៅពន្ធធនាគារនេះតែម្តងទៅ ។ អ្នកទោសជាមនុស្ស មិនមែនដូចគ្រឿងញៀនដែលអាចលាក់មើលមិនឃើញនោះឯណា តើសមហេតុផលដែរឬទេ ដែលមានរបាយការណ៍ថា មានអ្នកទោសរួចចេញពីគុកបែបនេះ។ ក្រសួងមហាផ្ទៃ គួរពិនិត្យនិងវាយតម្លៃអោយច្បាស់លាស់ ជុំវិញទីតាំងពន្ធធនាគារភ្នំស្វាយក្នុងខេត្តរតនគិរីមួយនេះ ថាតើហេតុអ្វីបានជាអ្នកទោសចេះតែរួចចេញពីគុក ញយដងបែបនេះ៕ ដោយៈ យក្ខឡោម