កំពង់ធំៈ គួរអោយសោកសង្វែកយ៉ាងក្រែលែង ខណៈពេលម្តាយត្រឡប់មកពីចំការវិញ ប្រទះឃើញកូននិងក្មួយ៣នាក់ បានអណ្តែតទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម ដោយមិនដឹងពីមូលហេតុច្បាស់លាស់នៃស្លាប់របស់ កូនៗទាំងអស់ ហេតុការណ៍ដ៏រន្ធត់នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ពេញស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមការឲ្យដឹងពីសាច់ញាតិបានឲ្យដឹងថា ក្មេងប្រុសទាំង៤នាក់ ត្រូវបានឪពុកម្តាយទុកឲ្យនៅចំាផ្ទះ ដោយឪពុកម្តាយ រវល់ទៅចាំចំការឪឡឹក លុះម្តាយត្រឡប់មកពីចំការវិញ ក៏មិនឃើញកូនមកទទួលដូចសព្វមួយដង ក៏មានអារម្មណ៍ភ័យញ័ររន្ធត់ ក៏បានដើរកតាមផ្ទះសាច់ញាតិ មិនឃើញតែបែរជាមកប្រទះឃើញ កូននិងក្មួយៗ បានស្លាប់នៅក្នុងស្រះ ទឹកដែលជារណ្តៅអ៊ិចស្កាក្បែរផ្ទះ ។
តាមការសណ្ឋានរបស់សមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងចន្លោះម៉ោង១២ដល់ម៉ោង១ថ្ងៃត្រង់ ថ្ងៃទី១៦ខែ មិនាឆ្នាំ២០១៧ នៅក្នុងភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយការស្លាប់នេះ ពុំមានស្នាកស្នាមកត់សម្គាលថា ជាការធ្វើឃាត់ ឬទារុណកម្មរាងកាយនោះទេ គ៏បណ្តាលមកពីលង់ទឹកស្លាប់ហើយអោបក គ្នាស្លាប់តាមៗគ្នា។
ជីដូនចាស់របស់ក្មេងរងគ្រោះ បានរៀបរាប់ឲ្យដឹងថាចៅទាំង៤នាក់បាននាំគ្នាដើរចេញពីផ្ទះដោយនឹកស្មានថាទៅតាមឪពុកម្ដាយនៅឯចំការឪឡឹកមិនដឹងថាទៅមុចទឹកស្រះនោះទេ ក្រោយពីបាត់ចៅយូរពេករហូតដល់ម៉ោង៥និង៣០នាទីល្ងាច ឪពុក ម្ដាយត្រឡប់ពីចំការមកវិញមិនឃើញកូន ក៏ប្រទះឃើញកូនស្លាប់យ៉ាងវេទនា ទាំង៤អណ្ដែតក្នុងទឹកស្រះ ដោយមិនដឹងស្លាប់ពីពេលណានោះទេ ។
ក្មេងរងគ្រោះទាំង៤នាក់មានឈ្នោះទី១ វ៉ាន់ រ៉េត ភេទប្រុសអាយុ៤ឆ្នាំ ឪពុកឈ្មោះ ជុច វ៉ា ម្ដាយ ឈ្មោះ ហៀង ថា ;ទី២ឈ្មោះ មាន ម៉ន ភេទប្រុស អាយុ ៤ឆ្នាំ ឪពុក ឈ្មោះ ហែល ម្ដាយឈ្មោះ ម៉ាន អាន ; ទី៣ឈ្មោះ ម៉ាន ផៃ ភេទប្រុស អាយុ៤ឆ្នាំ ទី៤ឈ្មោះ ហែល រ៉ាវី ភេទប្រុស អាយុ៦ឆ្នាំ ឪពុកឈ្មោះ ប៉ិច ជា ម្ដាយឈ្មោះ ស៊ូ រ៉ាម អ្នកទាំងអស់គ្នា ជាបងប្អូនជីដូន១ រស់នៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ដោយ ប៊ុន រដ្ឋា